រៃអង្គាសប្រភពកម្លាំងជួយឧបត្ថម្ភកុមារដែលមានស្ថានភាពលំបាក |
នាថ្ងៃទី ៧ ធ្នូ នៅទីក្រុងហាណូយ មូលនិធិគាំពារកុមារវៀតណាមបានរៀបចំកម្មវិធីជួបសំណេះសំណាលសហគ្រាសដើម្បីកុមារវៀតណាម សំដៅរៃអង្គាសប្រភពកម្លាំងជួយឧបត្ថម្ភកុមារដែលមានស្ថានភាពលំបាកនៅវៀតណាម ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការជួយឧបត្ថម្ភកុមារដែលមានស្ថានភាពលំបាកនៅវៀតណាមរវាងអង្គភាព សហគ្រាសជាមួយមូលនិធីគាំរពារកុមារវៀតណាម។
អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ និងជាប្រធានក្រុមប្រឹក្សាគាំពារមូលនិធិគាំពារកុមារវៀតណាម លោកស្រី Dang Thi Ngoc Thinh បានឲ្យដឹងថា តាមរយៈសកម្មភាពរបស់មូលនិធិគាំពារកុមារវៀតណាមនោះ កុមារពិការតាំងពីកំណើតត្រូវបានជួយឧបត្ថម្ភ ហើយជួយកុមារជាច្រើនទៅសាលារៀន។ លោកស្រី Dang Thi Ngoc Thinh បានថ្លែងអំណរគុណចំពោះអ្នកធ្វើហិរញ្ញប្បទាន សប្បុរសជន ដែលមានការរួមវិភាគទានទាំងខាងសម្ភារៈ ស្មារតីគាំពារកុមារវៀតណាម ដែលមានស្ថានភាពលំបាកនាពេលកន្លងទៅ៕