រុស្ស៊ីមានគោលគំនិតជួបសន្ទនាស្តារនូវទំនុកទុកចិត្តជាមួយ NATO

Chia sẻ
(VOVworld)-រុស្ស៊ីនិងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) កំពុងឆ្លង កាត់ដំណាក់កាលបាត់បង់ការជឿទុកចិត្តគ្នាទៅវិញទៅមក

រុស្ស៊ីមានគោលគំនិតជួបសន្ទនាស្តារនូវទំនុកទុកចិត្តជាមួយ NATO - ảnh 1
អគ្គលេខាធិការ NATO Jens Stoltenberg ថ្លែងមតិនៅសន្និសីទ
មួយនៅក្រុងវ៉ាស៊ីងតោននាថ្ងៃទី៦មេសា


(VOVworld)-រុស្ស៊ីនិងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) កំពុងឆ្លង កាត់ដំណាក់កាលបាត់បង់ការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយដើម្បីលប់បំ បាត់ប្រការនេះគឺជាការស្មុគស្មាញ់ណាស់។ សេចក្តីប្រកាសនេះ ត្រូវបានអ្នកនាំ
ពាក្យ វិមានក្រឹមឡាំងលោក Dmitry Peskov នាំចេញនាថ្ងៃទី១៩មេសា  មុននឹង
ការ បើកកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតនៃក្រុមប្រឹក្សារុស្ស៊ី-NATO។ តាមលោក
Dmitry Peskov ថា នឹងមិនងាយស្រួលទេ បើរាល់ការខំប្រឹងប្រែងសម្រាប់ស្តារការ
ទំនុកទុកចិត្តរវាងភាគីទាំងពីរនៅតែដំណើរការយ៉ាងយឺតយ៉ាវ ហើយតម្រូវឱ្យមាន
ការ ខិតខំប្រឹងប្រែងបន្ថែមទៀត។​ប៉ុន្តែរុស្ស៊ីនៅមានការផ្តួចផ្តើមគំនិតបន្តជំនួប
សន្ទនា ជាមួយ NATO ហើយរុស្ស៊ីនិងមានការពេញចិត្តដោយសារជំនួបសន្ទនា
នេះនៅតែបាន ដំណើរការធម្មតា។ លោក Dmitry Peskov​បានរំលឹកឡើងវិញថា
រុស្ស៊ីមានការ ព្រួយបារម្ភចំពោះការដែល NATO បង្កើនវត្តមានយោធានៅប្រទេស
ជិតខាង របស់រុស្ស៊ី ដោយសារប្រការនេះគំរាមកំហែងទៅលើសន្តិសុខនិងផល
ប្រយោជន៍ ជាតិរបស់រុស្ស៊ីដែរ។ រាល់កាយវិការជាថ្មីៗនេះរបស់ NATO បានសរ
ឲ្យឃើញថា ប្លុកយោធានេះនៅតែដេញតាមទស្សនៈដែលចាត់ទុករុស្ស៊ីជាសត្រូវ
នៅឡើយ៕

ប្រតិកម្មទៅវិញ