រុស្ស៊ី​បើកចំហលទ្ធភាពសន្ទនា​ជាមួយប្រទេស​លោក​ខាង​លិច

Chia sẻ
(VOVWORLD) - ទីក្រុងម៉ូស្គូនឹងធានាសន្តិសុខជាតិរបស់ខ្លួន ហើយការដែលប្រទេសទាំងពីរនេះបានសម្រេចចិត្តចូលជាសមាជិកណាតូនឹងបង្កឥទ្ធិពលជាអវិជ្ជមានដល់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។
រុស្ស៊ី​បើកចំហលទ្ធភាពសន្ទនា​ជាមួយប្រទេស​លោក​ខាង​លិច - ảnh 1ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) រុស្ស៊ីលោកស្រី Valentina Matviyenko (រូបថត៖ VNA)

នាថ្ងៃទី ១៨ ខែឧសភា ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) រុស្ស៊ីលោកស្រី Valentina Matviyenko បានប្រកាសថា ការសន្ទនាជាមួយប្រទេសលោកខាងលិចអាចបន្តឡើងវិញ ក្រោយពីទីក្រុងម៉ូស្គូសម្រេចរួចរាល់"ប្រតិបត្តិការយោធាពិសេស" នៅអ៊ុយក្រែន។ លោកស្រី Matviyenko បានសង្កត់ធ្ងន់ថា រុស្ស៊ីបានបើកចំហច្រកទ្វារការសន្ទនាជាមួយបណ្ដាប្រទេសលោកខាងលិច សំដៅសម្រេចឲ្យបានគោលដៅសន្តិសុខ “សមភាព” នៅអឺរ៉ុប ប៉ុន្តែត្រូវតែ “ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក”។

ទន្ទឹមនឹងនេះ ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) រុស្ស៊ីលោកស្រី Valentina Matviyenko បានឲ្យដឹងថារុស្ស៊ីនឹងបញ្ចេញប្រតិកម្មសមស្របអំពីការដែលស៊ុយអែត និងហ្វាំងឡង់បានសុំចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) អាស្រ័យលើប្រភេទអាវុធដែលណាតូនឹងដាក់ពង្រាយនៅប្រទេសសមាជិកដ៏មានសក្តានុពលទាំងពីរនេះ។ លោកស្រីបានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូនឹងធានាសន្តិសុខជាតិរបស់ខ្លួន ហើយការដែលប្រទេសទាំងពីរនេះបានសម្រេចចិត្តចូលជាសមាជិកណាតូនឹងបង្កឥទ្ធិពលជាអវិជ្ជមានដល់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Marat Khusnullin បានប្រកាសថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye របស់អ៊ុយក្រែន ដែលបច្ចុប្បន្នគ្រប់គ្រងដោយកងកម្លាំងម៉ូស្គូ នឹងបន្តដំណើរការដដែលផងដែរ៕

ប្រតិកម្មទៅវិញ