រុស្ស៊ីនឹងអនុវត្តរាល់វិធានការចាំបាច់ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ

Chia sẻ
(VOVworld) – ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin
បានឲ្យដឹងថា៖ ក្នុងករណី ប្រជាជននិយាយភាសារ រុស្ស៊ីដែលរស់នៅនៅបណ្ដាខេត្តភាគខាងកើតអ៊ុយក្រែន
និងសាធារណៈរដ្ឋស្វ័យ រាជ្យ Crimea កំពុងប្រឈមមុខនឹង
ការគំរាមកំហែងពីអំពើហឹង្សាដ៏ធ្ងន់ធ្ងរ រុស្ស៊ីនឹងអនុវត្តរាល់
វិធានការចាំបាច់ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិដើម្បីការពារសហគមន៍ ជននិយាយភាសាររុស្ស៊ីនៅទីនេះ

រុស្ស៊ីនឹងអនុវត្តរាល់វិធានការចាំបាច់ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ - ảnh 1
ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin (Image: giaoducvietnam.vn)

(VOVworld) – តាមស្ថាប័នសារព័ត៌មានវិមាន Kremlin នាថ្ងៃទី ២ មិនា បានឲ្យដឹងថា៖ ក្នុងបណ្ដាការចរចារតាមទូរសព្ទន៍ជាមួយអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon និងប្រធានាធិបតីរបស់បារាំងនិងអាមេរិក ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin
បានឲ្យដឹងថា៖ ក្នុងករណី ប្រជាជននិយាយភាសាររុស្ស៊ីដែលរស់នៅនៅបណ្ដាខេត្ត
ភាគខាងកើតអ៊ុយក្រែននិងសាធារណៈរដ្ឋស្វ័យរាជ្យ Crimea កំពុងប្រឈមមុខនឹង
ការគំរាមកំហែងពីអំពើហឹង្សាដ៏ធ្ងន់ធ្ងរ រុស្ស៊ីនឹងអនុវត្តរាល់វិធានការចាំបាច់ក្នុង
ក្របខ័ណ្ឌច្បាប់អន្តរជាតិដើម្បីការពារសហគមន៍ ជននិយាយភាសាររុស្ស៊ីនៅទីនេះ
ក៏ដូចជា ផលប្រយោជន៍របស់ខ្លួន។ មុននោះ នាថ្ងៃទី ១ មិនា ប្រធានាធិបតី Vladimir
Putin បានស្នើឲ្យក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) អនុម័តលើការដាក់ពង្រាយកង
ទ័ពរុស្ស៊ីនៅដែនដីរបស់អ៊ុយក្រែន។ កាយវិការរបស់លោក Putin ត្រូវបាននាំចេញ
បន្ទាប់ពី ព្រឹទ្ធសភានិងសភាជាន់ ទាបរបស់រុស្ស៊ីសុទ្ធតែអំពាវនាវឲ្យប្រធានាធិបតី Putin ត្រូវមានវិធានការទប់ទល់ នឹងស្ថានភាពអស្ថិរភាពដែលកំពុងឡើងជណ្តើរនៅអ៊ុយក្រែន។

បន្ទាប់ពីសេចក្តីសម្រេចនេះរបស់រដ្ឋសភារុស្ស៊ីត្រូវបាននាំចេញ ក្រុមប្រឹក្សាសន្តិសុខនៃ
អ.ស.ប. បានរៀបចំសម័យពិគ្រោះយោបល់ជានបន្ទាន់លើកទី ២ ភ្លាមមួយរំពិច។ ស្តីអំពី
កាយវិការពោលខាងលើរបស់រុស្ស៊ី ​ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុក
គោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ លោក​ស្រី Catherine Ashton បានដាស់
តឿនរុស្ស៊ីបញ្ឈប់ការដាក់ពង្រាយកងទ័ព នៅអ៊ុយក្រែន។ ក្នុងពេលនោះ អគ្គលេខាធិការ
NATO លោក Anders Fogh Rasmussen បានចាត់ទុកថា ៖ រុស្ស៊ីត្រូវគោរពរអធិបតេយ្យភាព
និងបូរណភាព ដែនដីរបស់អ៊ុយក្រែន ព្រមទាំង រំលឹកការបន្ធូស្រាលភាពតានតឹងនៅ
សាធារណៈ រដ្ឋស្វ័យរាជ្យ Crimea គឺជាបញ្ហាជាបន្ទាន់​ ហើយបណ្ដាសម្ព័ន្ធមិត្តរបស់
NATO ត្រូវសហការយ៉ាងជិតស្និតជាមួយគ្នា។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត
ប្រធាន ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីសាធារណៈរដ្ឋស្វ័យរាជ្យ Crimea លោក Sergey
Aksenov បានប្រកាសថា៖ តំបន់នេះមានគោលបំណងពិនិត្យមើលឡើងវិញ បែបបទ
របស់ខ្លួននិងផ្ទេប្តូរពេលវេលានៃការស្ទង់មតិប្រជាជនចំពោះបែបបទរបស់ Crimea
នាថ្ងៃទី ២៥ ឧសភា ឡើងដល់ថ្ងៃទី ៣០ មិនា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ