រុស្ស៊ីទុកចំ​ហ​លទ្ធភាពនៃ​ការតបតវិញចំពោះ​ទណ្ឌកម្មរបស់​ G7នាពេលអនាគត

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ខែមេសា អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានលើកច្បាស់ដា រុស្ស៊ីនឹងឆ្លើយតបយ៉ាងសមស្របប្រសិនបើក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេ (G7) ដាក់បម្រាមលើការនាំចេញទំនិញទៅរុស្ស៊ី។ លោក Dmitry Medvedev ក៏បានទុកចំហលទ្ធភាពថារុស្ស៊ីបញ្ចប់កិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធុញ្ញជាតិសមុទ្រខ្មៅ។
រុស្ស៊ីទុកចំ​ហ​លទ្ធភាពនៃ​ការតបតវិញចំពោះ​ទណ្ឌកម្មរបស់​ G7នាពេលអនាគត - ảnh 1អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev។ (រូបថត៖ AFP/TTXVN)

នៅលើគណនី Telegram ផ្ទាល់ខ្លួន អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា គំនិតនៃការហាមឃាត់ទាំងស្រុងលើការនាំចេញទំនិញទៅកាន់រុស្ស៊ីគីមានន័យថា (G7)បញ្ឈប់ការនាំចូលទំនិញពីរុស្ស៊ី ជាពិសេសទំនិញក្នុងបញ្ជីរសើប។ លើសពីនេះ រុស្ស៊ីក៏នឹងផ្អាកការអនុវត្តកិច្ចព្រមព្រៀងគ្រាប់ធុញ្ញជាតិផងដែរ។

មុននោះ Bloomberg បានរាយការណ៍ថា មន្ត្រីនៃក្រុមប្រទេស G7 កំពុងពិភាក្សាពីលទ្ធភាពនៃការ "ហាមឃាត់ទាំងស្រុងលើការនាំចេញភាគច្រើន" ទៅកាន់ប្រទេសរុស្ស៊ី មុនពេលកិច្ចប្រជុំកំពូល G7 ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែឧសភា នៅប្រទេសជប៉ុន។ ផលិតផលមួយចំនួនអាចនឹងត្រូវបានលើកលែងពីការហាមឃាត់នេះ ដូចជាឱសថ ផលិតផលកសិកម្ម និងស្បៀងអាហារ៕

ប្រតិកម្មទៅវិញ