រុស្ស៊ី៖ រឿងរ៉ាវពាក់ព័ន្ធរវាងម៉ូស្គូជាមួយករណីបំពុលនៅអង់គ្លេសគឺជាភាព “ល្ងិតល្ងង់”

Chia sẻ
(VOVWORLD) -រុស្ស៊ីនៅបន្តមានក្ដីព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីវត្តមាននៃសារធាតុពុលនៅអង់គ្លេស។ប្រការនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងអឺរ៉ុបទាំងមូលទៀតផង។
រុស្ស៊ី៖ រឿងរ៉ាវពាក់ព័ន្ធរវាងម៉ូស្គូជាមួយករណីបំពុលនៅអង់គ្លេសគឺជាភាព “ល្ងិតល្ងង់” - ảnh 1ពលរដ្ឋអង់គ្លេសលោកស្រី Dawn Sturgess

អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov នាថ្ងៃទី ៩ កក្កដាបានឲ្យដឹងថា៖ លោកមានការសោកស្តាយដែលបានឮថាស្ត្រីជនជាតិអង់គ្លេសមួយរូបបានស្លាប់ បន្ទាប់ពីត្រូវបានបំពុលដោយសារធាតុពុលសសៃប្រាសាទ  ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា៖ រាល់មតិដែលចាត់ទុករុស្ស៊ីអាចជាប់ទាក់ទិននឹងរឿងរ៉ាវទាំងនេះគឺជាភាពល្ងិតល្ងង់ទាំងស្រុង។ លោក Peskov បានអះអាងថារុស្ស៊ីនៅបន្តមានក្ដីព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីវត្តមាននៃសារធាតុពុលនៅអង់គ្លេស។ប្រការនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងអឺរ៉ុបទាំងមូលទៀតផង។ លោករូបនេះក៏បានច្រានចោលមតិថាករណីនេះត្រូវបានរៀបចំឡើងដើម្បីបំផ្លិចបំផ្លាញការត្រៀមរៀបចំឲ្យជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump ផងដែរ៕

ប្រតិកម្មទៅវិញ