រណសិរ្សមាតុភូមិវៀតណាមបើកទូលាយនិងលើកកម្ពស់ប្រសិទ្ធិភាពនៃសកម្មភាពកិច្ចការបរទេសប្រជាជនក្នុងដំណាក់កាលបច្ចុប្បន្ន

Chia sẻ
(VOVWORLD) - រណសិរ្សមាតុភូមិវៀតណាមបើកទូលាយនិងលើកកម្ពស់ប្រសិទ្ធិភាពនៃសកម្មភាពកិច្ចការបរទេសប្រជា ជនក្នុងដំណាក់កាលបច្ចុប្បន្ន។ 
រណសិរ្សមាតុភូមិវៀតណាមបើកទូលាយនិងលើកកម្ពស់ប្រសិទ្ធិភាពនៃសកម្មភាពកិច្ចការបរទេសប្រជាជនក្នុងដំណាក់កាលបច្ចុប្បន្ន - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ )

នេះគឺជាប្រធានបទនៃសិក្ខាសាលាដែលបានប្រព្រឹទៅនាថ្ងៃទី ១០ ខែកក្កដា នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Phung Khanh Tai អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានលើកច្បាស់ថា: នាពេលកន្លងទៅ រណសិរ្សមាតុភូមិវៀតណាម បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន។

“កិច្ចការបរទេសប្រជាជនជាការចូលរួមយ៉ាងទូលំទូលាយនូវសកម្មភាពរបស់រណសិរ្ស មហាជនប្រជាជន អង្គការសង្គម ស្ថាប័ននិងបុគ្គលទាំងក្នុងនិងក្រៅប្រទេស ដោយពុំតាងនាមបក្សនិងរដ្ឋនៅឡើយ។ សកម្មភាពទាំងអស់នេះ ត្រូវបានអនុវត្តន៍តាមគ្រប់កម្រិត និងតាមតម្រូវការសម្រាប់កិច្ចការបរទេស។ ពោលគឺ កិច្ចការបរទេសប្រជាជន ជាភារកិច្ចសំខាន់នៃកិច្ចការរណសិរ្ស  ដែលរួមចំណែក បង្កើនចំណងមិត្តភាពរវាងបណ្តាជនជាតិដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ”។ នេះបើយោងតាមមតិរបស់លោក Phung Khanh Tai។

ប៉ុន្តែ យោងតាមមតិរបស់ប្រតិភូដែលចូលរួមក្នុងសិក្ខាសាលានេះ រណសិរ្សនៅសេសសល្យនូវកំហិតមួយចំនួនក្នុងកិច្ចការបរទេសប្រជាជន។ ឈរលើមូលដ្ឋាននោះ ប្រតិភូបានដាក់ចេញនូវមតិនិងដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសប្រជាជនរបស់រណសិរ្សមាតុភូមិវៀតណាម៕

ប្រតិកម្មទៅវិញ