រាំដើម្បីភាពល្អប្រសើរ - លុបបំបាត់អំពើហឹង្សាចំពោះនារីនិងកុមារី

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅបឹង Hoan Kiem ទីក្រុងហាណូយ មនុស្សរាប់ ពាន់នាក់បានចូលរួមកម្មវិធី “រាំដើម្បីភាពល្អប្រសើរ”។ ព្រឹត្តិការណ៍នេះត្រូវបាន រៀបចំឡើងក្នុងឱកាសទិវាពិភពលោកលុបបំបាត់អំពើហឹង្សាចំពោះនារីនិងកុមារី (ថ្ងៃទី២៥ ខែវិច្ឆិកា)។ រួមជាមួយទីក្រុងហាណូយ នៅទីក្រុងដាណាំង និងទីក្រុង ហាយហ្វុង ក៏បានប្រព្រឹត្តទៅកម្មវិធី “រាំដើម្បីភាពល្អប្រសើរ” នេះផងដែរ។

នេះជាលើកទី៤ហើយដែលវៀតណាមរៀបចំព្រឹត្តិការណ៍នេះ។ លោក Vu Minh Ly ប្រធានគណៈចាត់តាំងកម្មវិធីបានអោយដឹងថា៖

        “កម្មវិធី “រាំដើម្បីភាពល្អប្រសើរ” គឺសំដៅរីកសាយភាយនូវសារស្ដីពីការបង្ការ ប្រឆាំងអំពើហឹង្សាក៏ដូចជាការរំលោភបំពានលើកុមារីផងដែរ។ ក្នុងព្រឹត្តិការណ៍ ឆ្នាំនេះ យើងខ្ញុំអំពាវនាវអោយសហគមន៍ទាំងមូលជំរុញការបង្ការប្រឆាំងអំពើ ហឹង្សាផ្លូវភេទក៏ដូចជាការយាយីផ្លូវភេទចំពោះនារីនិងកុមារីនៅកន្លែងសាធារណៈ ជាពិសេសគឺនៅលើរថយន្តក្រុង”។

        កម្មវិធី “រាំដើម្បីភាពល្អប្រសើរ” ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០១២ ដោយអង្គការ Life Vest Inside របស់អាមេរិក ជាមួយនឹងគោលដៅរីកសាយ ភាយភាពល្អប្រសើរនិងកសាងតម្លៃដ៏ល្អប្រសើរសម្រាប់សហគមន៍។ រហូតមក ដល់ពេលនេះ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅប្រទេសនិងតំបន់ដែនដី ជាង១០០៕

ប្រតិកម្មទៅវិញ