រដ្ឋសភាសហព័ន្ធបែលហ្ស៊ីកនិងសភាអឺរ៉ុបមានគោលបំណងបង្កើនទំនាក់ទំនង នីតិបញ្ញត្តិជាមួយវៀតណាម

Chia sẻ
(VOVworld) – ប​ន្តដំណើរទស្សនកិច្ចនៅបែលហ្ស៊ីកនិង
សហភាពអឺរ៉ុប (EU) នាថ្ងៃទី ២៨ មិថុនា អនុប្រធាន
រដ្ឋសភាវៀតណាម លោក Uong Chu Luu បានជួប
សន្ទនាជាមួយប្រធាន សភាជាន់ទាបបែលហ្ស៊ីក
 លោក Siegfred Bracke ។ 

រដ្ឋសភាសហព័ន្ធបែលហ្ស៊ីកនិងសភាអឺរ៉ុបមានគោលបំណងបង្កើនទំនាក់ទំនង នីតិបញ្ញត្តិជាមួយវៀតណាម - ảnh 1
រដ្ឋសភាសហព័ន្ធបែលហ្ស៊ីកនិងសភាអឺរ៉ុបមានគោលបំណងបង្កើនទំនាក់ទំនង នីតិបញ្ញត្តិជាមួយវៀតណាម (Image: VNA)

(VOVworld) – ប​ន្តដំណើរទស្សនកិច្ចនៅបែលហ្ស៊ីកនិងសហភាពអឺរ៉ុប (EU) នាថ្ងៃទី
 ២៨ មិថុនា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានជួបសន្ទនា
ជាមួយប្រធាន សភាជាន់ទាបបែលហ្ស៊ីក លោក Siegfred Bracke ។ ក្នុងជំនួបនេះ
អនុប្រធានរដ្ឋសភា វៀតណាម លោក Uong Chu Luu បានអះអាងនូវគោលនយោ
បាយមុនក៏ដូចជាក្រោយរបស់ វៀតណាមក្នុងការបង្កើនទំនាក់ទំនងជាមួយបែល
ហ្ស៊ីក ហើយមានគោលបំណងថា៖ រដ្ឋាភិបាលនិងបណ្ដាស្ថាប័ននីតិបញ្ញត្តិរបស់បែល
ហ្ស៊ីកជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង
EU (EVFTA) យ៉ាងឆាប់ៗ។ រីឯខ្លួនវិញ ប្រធាន សភាជាន់ទាបបែលហ្ស៊ីក លោក
Siegfred Bracke បានយកចិត្តទុកដាក់ដល់បញ្ហា សមភាពភេទ កំណែទម្រង់
សេដ្ឋកិច្ច ការអនុវត្ត FTA វៀតណាម-EU នាពេលខាងមុខ ព្រមទាំង មានគោល
បំណងបើកទូលាយវិស័យសហប្រតិបត្តិការជាពិសេសគឺអប់រំបណ្ដុះ បណ្ដាល។ ក្នុង
ជំនួបជាមួយប្រធានព្រឹទ្ធសភាបែលហ្ស៊ីក លោកស្រី Christine Defraigne លោក
Uong Chu Luu បានស្នើរឲ្យភាគីទាំងពីបន្តសហប្រតិបត្តិការយ៉ាងជិតស្និតនៅ
អ.ស.ប. វេទិការទ្វីបអាស៊ី-អឺរ៉ុប (ASEM) និងក្នុងក្របខ័ណ្ឌអាស៊ាន- EU។ នា
ថ្ងៃដដែល ក្នុងជំនួបសន្ទនាជាមួយអនុប្រធានសភាអឺរ៉ុប (EP) លោក Dmitrios
 Papadimoulis ភាគីទាំង ពីរបានពិភាក្សាអំពីស្ថានភាពនិងវិធានការបង្កើន
ទំនាក់ទំនងវៀតណាម-EU និយាយរួម បន្ទាប់នោះ គណៈប្រតិភូវៀតណាម
បានជួបសន្ទនាជាមួយប្រធានសមាជិកសភាទទួលបន្ទុក ទំនាក់ទំនងជា
មួយតំបន់អាស៊ី-អាគ្នេយ៍ ផងដែរ៕ 

ប្រតិកម្មទៅវិញ