រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថ្មី បានបញ្ជាក់ពីអាទិភាព​នា​ពេល​ខាងមុខ​

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៤ ខែឧសភា នៅរដ្ឋធានីម៉ូស្គូ (រុស្ស៊ី) រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថ្មី គឺលោក Andrei Belousov បានធ្វើរបាយការណ៍ជាលើកដំបូង មុនពេលសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ដែលបានបញ្ជាក់ពីអាទិភាពសំខាន់ៗសម្រាប់សកម្មភាពនាពេលខាងមុខ។ 

យោងតាមលោក Belousov អាទិភាពកំពូលនាពេលបច្ចុប្បន្ន គឺផ្តល់ឧបករណ៍យោធាទំនើបៗ និងសព្វាវុធដល់កងទ័ពរុស្ស៊ីក្នុងស្ថានភាពថ្មី និងកសាងផែនការបង្កើនលទ្ធកម្មការពារជាតិនាពេលខាងមុខ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថ្មី បានបញ្ជាក់ពីអាទិភាព​នា​ពេល​ខាងមុខ​ - ảnh 1លោក Belousov នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃព្រឹទ្ធសភារុស្ស៊ីនៅទីក្រុងម៉ូស្គូ។ រូបថត៖ RT

លោក Andrei Belousov ក៏បានសង្កត់ធ្ងន់លើភារកិច្ចសំខាន់ចំនួនពីរដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រគល់ជូនលោក គឺ៖ ធានាការរួមបញ្ចូលសេដ្ឋកិច្ចយោធាទៅក្នុងសេដ្ឋកិច្ចទូទៅរបស់រុស្ស៊ី រួមទាំងការបង្កើនប្រសិទ្ធភាពនៃការចំណាយលើវិស័យការពារជាតិ។ លោកបញ្ជាក់ថា នេះមិនមែនមានន័យថាការកាត់បន្ថយការចំណាយដោយគ្មានហេតុផលនោះទេ ប៉ុន្តែការចំណាយនឹងមានប្រសិទ្ធភាពជាង។ ភារកិច្ចទីពីរគឺធ្វើឱ្យសេដ្ឋកិច្ចយោធានិងការងាររបស់ក្រសួងការពារជាតិមានភាពច្នៃប្រឌិត និងបើកចំហ ជំរុញការអនុវត្តបច្ចេកវិទ្យាថ្មី និងការបណ្តុះបណ្តាលបុគ្គលិក។ ជាទីបំផុត លោកបានសង្កត់ធ្ងន់ថា ភារកិច្ចស្នូលនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺយកឈ្នះដោយការបាត់បង់មនុស្សតិចតួចបំផុត។

នាចុងសប្តាហ៍កន្លងទៅ លោក Belousov ត្រូវបានប្រធានាធិបតីរុស្ស៊ីតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសលោក Sergei Shoigu ដែលត្រូវបានតែងតាំងជាលេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី៕  

ប្រតិកម្មទៅវិញ