រដ្ឋមន្ត្រីការបរទេសចិន-ជប៉ុន-កូរ៉េខាងត្បូងពិភាក្សាអំពីការរក្សាកិច្ចសហប្រតិ បត្តិការត្រីភាគី

Chia sẻ
(VOVworld) – នាថ្ងៃទី ២៣ សីហា បណ្ដារដ្ឋមន្ត្រីការបរទេស
របស់ជប៉ុន ចិននិង កូរ៉េខាងត្បូងបានចាប់ផ្តើមសន្និសីទ
ក្នុងរយៈពេល ២ ថ្ងៃនៅទីក្រុងតូក្យូ (ជប៉ុន) ក្នុងកាលៈទេសៈ
មានការខ្វែងគំនិតទាក់ទិនដល់ជំលោះអធិបតេយ្យភាពនិង
បូរនភាពដែនដី ប្រព័ន្ធការពារកាំជ្រួចរបស់អាមេរិកនិង
បញ្ហានុយក្លេអ៊ែររបស់កូរ៉េ ខាងជើង។ 
រដ្ឋមន្ត្រីការបរទេសចិន-ជប៉ុន-កូរ៉េខាងត្បូងពិភាក្សាអំពីការរក្សាកិច្ចសហប្រតិ បត្តិការត្រីភាគី  - ảnh 1
រដ្ឋមន្ត្រីការបរទេសចិន-ជប៉ុន-កូរ៉េខាងត្បូងពិភាក្សាអំពីការរក្សាកិច្ចសហប្រតិ បត្តិការត្រីភាគី (VNA)


(VOVworld) – នាថ្ងៃទី ២៣ សីហា បណ្ដារដ្ឋមន្ត្រីការបរទេសរបស់ជប៉ុន ចិននិង
 កូរ៉េខាងត្បូងបានចាប់ផ្តើមសន្និសីទក្នុងរយៈពេល ២ ថ្ងៃនៅទីក្រុងតូក្យូ (ជប៉ុន)
 ក្នុងកាលៈទេសៈ មានការខ្វែងគំនិតទាក់ទិនដល់ជំលោះអធិបតេយ្យភាពនិង
បូរនភាពដែនដី ប្រព័ន្ធការពារកាំជ្រួចរបស់អាមេរិកនិងបញ្ហានុយក្លេអ៊ែររបស់
កូរ៉េ ខាងជើង។ ជំនួបធ្វើការរវាងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida
 សមភាគីកូរ៉េខាងត្បូង លោក Yun Bung-se រួមជាមួយសមភាគីចិន លោក
Wang Yi លើកនេះគឺជាជំនួបដំបូងរវាងភាគីទាំងបីគិតតាំងពីខែ មិនា ឆ្នាំ
២០១៥។ នេះក៏ជាលើដំបូងដែលសន្និសីទរដ្ឋមន្ត្រីការបរទេសត្រីភាគីបានប្រព្រឹត្ត
ទៅនៅទីក្រុងតូក្យូក្នុងអំឡុង ៥ ឆ្នាំ កន្លងទៅ។ តាមផែនការ រដ្ឋមន្ត្រីទាំងបី
រូបនេះបាន ពិភាក្សាវិធីសាស្ត្ររក្សាកិច្ចសហប្រតិបត្តិការត្រីភាគី ហើយជំរុញ
ដំណើរការធ្វើ សមាហរណកម្មតំបន់អាស៊ីបូព៌ារ។ ជំនួបលើកនេះគឺជាការត្រៀម
រៀបចំឲ្យសន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេច
ចេញជួរមុខលើពិភពលោក  (G20) នៅចិន នាខែ កញ្ញា ខាងមុខ៕ 

ប្រតិកម្មទៅវិញ