រដ្ឋាភិបាលឥណ្ឌូណេស៊ីសន្យាថានឹងធ្វើការស៊ើបអង្កេតលើហេតុការណ៍នៅកីឡដ្ឋានដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់

Chia sẻ
(VOVWORLD) - អាស្រ័យហេតុនេះ លោក Mahful MD បាននិយាយថា ចំនួនអ្នកទស្សនាចូលកីឡដ្ឋាននេះ លើសពីបរិមាណមនុស្សកំណត់របស់កីឡដ្ឋាន។
រដ្ឋាភិបាលឥណ្ឌូណេស៊ីសន្យាថានឹងធ្វើការស៊ើបអង្កេតលើហេតុការណ៍នៅកីឡដ្ឋានដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ - ảnh 1ទិដ្ឋភាពដ៏ច្របូកច្របល់បន្ទាប់ពីការប្រកួតរវាង Arema និង Persebaya (រូបថត៖ បូឡា)

កាលពីថ្ងៃទី ២ ខែតុលា រដ្ឋមន្ត្រីសន្តិសុខឥណ្ឌូនេស៊ីលោក Mahfud MD បានផ្តល់ព័ត៌មានបន្ថែមអំពីការរត់ជាន់គ្នាដ៏រន្ធត់ដែលបានកើតឡើងនៅកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang ខេត្ត East Java ដែលបានសម្លាប់មនុស្ស ១៧៤ នាក់ និងមនុស្សជាង ១៨០ នាក់រងរបួស។ អាស្រ័យហេតុនេះ លោក Mahful MD បាននិយាយថា ចំនួនអ្នកទស្សនាចូលកីឡដ្ឋាននេះ លើសពីបរិមាណមនុស្សកំណត់របស់កីឡដ្ឋាន។ ដូច្នេះហើយ សំបុត្រចំនួន ៤២០០០ សម្រាប់ការប្រកួតរវាងក្រុម Arema FC និង Persebaya Surabaya ត្រូវបានលក់ចេញ ខណៈដែលកីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាបានត្រឹមតែ ៣៨០០០នាក់ប៉ុណ្ណោះ។

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសុំទោសចំពោះឧបទ្ទវហេតុនេះ ហើយបានសន្យាថានឹងធ្វើការស៊ើបអង្កេត។ ទន្ទឹមនឹងនោះ ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ KompasTV រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ី លោក Zainudin Amali បាននិយាយថា ក្រសួងនឹងធ្វើការវាយតម្លៃឡើងវិញអំពីសុវត្ថិភាពនៃការប្រកួតកីឡាបាល់ទាត់ រួមទាំងការពិចារណាលើលទ្ធភាពដែលមិនអនុញ្ញាតឱ្យ ទស្សនិកជនចូលទស្សនាផងដែរ៕

ប្រតិកម្មទៅវិញ