រក្សាកិច្ចសហប្រតិបត្តិការ រុស្ស៊ី-អាមេរិក ក្នុងវិស័យ​ធ្វើ​ដំណើរ​ក្នុង​លំហ​អាកាស ដែល​មាន​មនុស្ស​បើក​

Chia sẻ
(VOVWORLD) - រុស្ស៊ី និងអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យធ្វើដំណើរក្នុងអវកាសដែលមានមនុស្សបើក សម្បីតែបន្ទាប់ពីកម្មវិធីស្ថានីយ៍អវកាសអន្តរជាតិ (ISS) បានបញ្ចប់ក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Pro Kosmos កាលពីថ្ងៃទី ១៩ ខែកុម្ភៈ អគ្គនាយកទីភ្នាក់ងារអវកាសរុស្ស៊ី (Roscosmos) លោក Yuri Borisov បានសង្កត់ធ្ងន់ថា ភាគីរុស្ស៊ីកំពុងពិភាក្សាជាមួយសហការីនៅទីភ្នាក់ងារអវកាស NASA អំពីការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យធ្វើដំណើរក្នុងលំហអាកាសដែលមានមនុស្សបើក ទោះបីជាមានការខ្វែងគំនិតគ្នារវាងភាគីទាំងពីរក៏ដោយ។

រក្សាកិច្ចសហប្រតិបត្តិការ រុស្ស៊ី-អាមេរិក ក្នុងវិស័យ​ធ្វើ​ដំណើរ​ក្នុង​លំហ​អាកាស ដែល​មាន​មនុស្ស​បើក​ - ảnh 1ស្ថានីយ៍អវកាសអន្តរជាតិ ISS ។ រូបថត៖ AFP/TTXVN

ប្រការនេះសំដៅធានាសុវត្ថិភាពនៃសកម្មភាពអវកាស។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការបែបនេះពាក់ព័ន្ធនឹងការបង្រួបបង្រួមម៉ូឌុលដែលអាចផ្ដុំជាមួយគ្នា ដើម្បីឱ្យភាគីទាំងពីរអាចគាំទ្រគ្នាទៅវិញទៅមកក្នុងករណីចាំបាច់។

ប្រមុខ Roscosmos ក៏បានប្រកាសថា ឆ្នាំនេះ ទីភ្នាក់ងារនេះគ្រោងនឹងធ្វើការបាញ់បង្ហោះយានអវកាស ឬផ្កាយរណបជាង ៤០ គ្រឿងទៅកាន់ទីអវកាស៕

ប្រតិកម្មទៅវិញ