យុទ្ធនាការម៉ោងផែនដីឆ្នាំ២០២១៖ “ឡើងសម្លេងដើម្បីធម្មជាតិ”

Chia sẻ
(VOVWORLD) - យុទ្ធនាការម៉ោងផែនដីឆ្នាំនេះដាក់ចេញសារស្ដីពីការការពារធម្មជាតិនិងបរិស្ថានក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការទប់ទល់នឹងជម្ងឺរាតត្បាតនិងគ្រោះមហន្តរាយធម្មជាតិដែលកើតមានឡើងជាបន្តបន្ទាប់។

យុទ្ធនាការម៉ោងផែនដីឆ្នាំ២០២១ ក្រោមមូលបទ “ឡើងសម្លេងដើម្បីធម្មជាតិ” ត្រូវបានដំណើរការលើទូទាំងពិភពលោកនាវេលាម៉ោង២០និង៣០នាទីថ្ងៃទី២៧ មីនា។ យុទ្ធនាការម៉ោងផែនដីឆ្នាំនេះដាក់ចេញសារស្ដីពីការការពារធម្មជាតិនិងបរិស្ថានក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការទប់ទល់នឹងជម្ងឺរាតត្បាតនិងគ្រោះមហន្តរាយធម្មជាតិដែលកើតមានឡើងជាបន្តបន្ទាប់។ ក្នុងសាររបស់ខ្លួន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអះអាងថា ពិភពលោកត្រូវរួមរស់ដោយសន្តិភាពជាមួយធម្មជាតិ។ ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលបរិស្ថានកំពុងគំរាមកំហែងដល់ជីវភាពរស់នៅ ការងារធ្វើនិងសុខភាពរបស់មនុស្សលោក ហេតុដូច្នេះ ឆ្នាំ២០២១ ត្រូវជាឆ្នាំនៃការផ្លាស់ប្ដូរ។

ប្រារព្ធធ្វើឡើងជាលើកដំបូងនៅទីក្រុង Sydney កាលពីឆ្នាំ២០០៧ ព្រឹត្តិការណ៍ម៉ោងផែនដី នាសព្វថ្ងៃបានក្លាយទៅជាយុទ្ធនាការមួយក្នុងចំណោមយុទ្ធនាការដើម្បីបរិស្ថានក្នុងទ្រង់ទ្រាយធំបំផុតលើទូទាំងពិភពលោក ដោយទទួលបានការជួយជ្រោមជ្រែងនៅប្រទេសនិងតំបន់ដែនដីជាង១៨០៕

ប្រតិកម្មទៅវិញ