មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ពិភាក្សាអំពីឱកាសអាជីវកម្មជាមួយលោក Pham Nhat Vuong

Chia sẻ
(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុន Vinfast ដែលមានឯកទេសផលិតរថយន្តអគ្គិសនី របស់លោក Pham Nhat Vuong ក៏កំពុងរៀបរៀបចំជ្រៀតចូលនៅទីផ្សារឥណ្ឌាផងដែរ។
មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ពិភាក្សាអំពីឱកាសអាជីវកម្មជាមួយលោក Pham Nhat Vuong - ảnh 1មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ម្ចាស់សម្ព័ន្ធក្រុមហ៊ុនពហុវិស័យ Adani Group បានជួបធ្វើការជាមួយលោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup (វៀតណាម) (រូបថត៖ The Week)

នាថ្ងៃទី ៨ ខែវិច្ឆិកា មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ម្ចាស់សម្ព័ន្ធក្រុមហ៊ុនពហុវិស័យ Adani Group បានជួបធ្វើការជាមួយលោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup (វៀតណាម)។ តាមរយៈបណ្តាញសង្គម X លោក Adani បាននិយាយថា លោកពិតជាត្រូវបានបំផុសគំនិតពីដំណើរចាប់ផ្ដើមអាជីវកម្មដ៏ពិសេសរបស់លោក Vuong ហើយបានពិភាក្សាស្ដីពីឱកាស សក្តានុពលរវាងឥណ្ឌា និងវៀតណាម។

បច្ចុប្បន្នសម្ព័ន្ធក្រុមហ៊ុន Adani បានវិនិយោគលើគម្រោងថាមពលកកើតឡើងវិញចំនួន ២ នៅវៀតណាម រួមមានគម្រោងវាយោអគ្គិសនី ២៧,៣ MW នៅឃុំ Phuoc Minh ស្រុក Thuan Nam ខេត្ត Ninh Thuan និងគម្រោងថាមពលពន្លឺព្រះអាទិត្យដែលមានអនុភាព ៥០ MW នៅខេត្ត Ninh Thuan។

ក្នុងពេលនោះ សម្ព័ន្ធក្រុមហ៊ុន Vinfast ដែលមានឯកទេសផលិតរថយន្តអគ្គិសនី របស់លោក Pham Nhat Vuong ក៏កំពុងរៀបរៀបចំជ្រៀតចូលនៅទីផ្សារឥណ្ឌាផងដែរ។ កាលពីខែមុន កាសែត Economic Times របស់ឥណ្ឌាបានរាយការណ៍ថា Vinfast នឹងដាក់លក់រថយន្តអគ្គិសនីដើមដំបូងនៅទីផ្សារដែលមានប្រជាជនចំនួន ១,៤ ពាន់លាននាក់ នេះនាខែមេសាខាងមុខ។ ក្នុងដំណាក់កាលដំបូង Vinfast នឹងនាំចូលម៉ូដែលរថយន្តអគ្គិសនីសម្រាប់លក់នៅឥណ្ឌា។ បន្ទាប់មក សម្ព័ន្ធក្រុមហ៊ុននេះនឹងពិចារណាពីលទ្ធភាពបើករោងចក្រនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ