ខ្សែសង្វាក់ផលិត Tablet របស់រោងចក្រ Trung Nam EMS នៅ ទីក្រុងDa Nang (រូបថត៖ VNA) |
គេហទំព័រ Vietnam Briefing របស់ក្រុមហ៊ុនប្រឹក្សាវិនិយោគ Dezan Shira & Associates កាលពីថ្ងៃទី ២ មិនា បានចុះផ្សាយអត្ថបទដោយវាយតម្លៃថា វៀតណាមកាន់តែមានភាពទាក់ទាញសម្រាប់ការធ្វើអាជីវកម្មក្រមនៅរូបភាពព្រោះថាមានស្រទាប់អតិថិជនកាន់តែកើនឡើង ហើយកម្លាំងពលករយ៉ាងសកម្ម។
យោងតាមអត្ថបទនេះបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចវៀតណាមភាគច្រើនគឺពឹងផ្អែកលើការផ្លាស់ប្តូរកម្លាំងពលករពីវិស័យកសិកម្មប្រពៃណីទៅវិស័យផលិតកម្ម និងសេវាកម្ម ព្រមទាំងការបង្កើននៃយន្តូបនីយកម្មវិស័យកសិកម្ម។ វៀតណាមគឺជាទីផ្សារការងារដ៏ធំបំផុតមួយក្នុងអាស៊ានដែលមានប្រជាជនប្រមាណ៥៦ លាននាក់ និងអត្រាការចូលរួមកម្លាំងពលកម្ម គឺ ៧៦%។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារកម្លាំងពលករនៅវៀតណាមកំពុងបន្តអភិវឌ្ឍន៍ ដោយជួបការលំបាកមួយចំនួនក្នុងការស្វែងរកពលករដែលមានជំនាញវិជ្ជាជីវៈ ព្រោះថាមានពលករត្រឹម ១២ % ដែលមានជំនាញវិជ្ជាជីវៈខ្ពស់តែប៉ុណ្ណោះ។
ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងកម្លាំងពលករនោះ រដ្ឋាភិបាលវៀតណាមបានប្រកាសថា ខ្លួននឹងផ្តល់អាទិភាពដល់លើការកែសម្រួលផ្នែកឧស្សាហកម្មតាមទិសឌីជីថល និងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានកម្មវិធីបណ្តុះបណ្តាលនៅហ្នឹងកន្លែងលើវិស័យទាំងនេះផងដែរ៕