ភាពតានតឹងខាងនយោបាយនៅថៃ

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី១៥ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (EC) របស់ថៃ​បានអំពាវនាវឲ្យលើកថ្ងៃបោះឆ្នោតរដ្ឋសភាដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២០​កក្កដាខាងមុខ
ភាពតានតឹងខាងនយោបាយនៅថៃ - ảnh 1
ភាពតានតឹងខាងនយោបាយនៅថៃ (AP)

        Vovworld-នាថ្ងៃទី១៥ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (EC)
របស់ថៃ​បានអំពាវនាវឲ្យលើកថ្ងៃបោះឆ្នោតរដ្ឋសភាដែលគ្រោងនឹងប្រព្រឹត្តទៅនា
ថ្ងៃទី២០​កក្កដាខាងមុខ បន្ទាប់ពីកើតមានឡើងការវាយប្រហារដោយកាំភ្លើងនិង
គ្រាប់​ម៉ីនតម្រង់ទៅលើបាតុករប្រឆាំងរដ្ឋាភិបាលនៅរដ្ឋធានីបាងកកដែលធ្វើឲ្យ​មនុស្ស៣នាក់ត្រូវស្លាប់និង២២នាក់ផ្សេងទៀតរងរបួស។

        តាមមជ្ឈដ្ឋានប៉ូលីសប្រទេសនេះថា មានគ្រាប់ម៉ីន M79 ចំនួន២គ្រាប់​បាន​គប់ទៅលើកន្លែងបាតុកម្មនៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធប្រជាធិបតេយ្យ បន្ទាប់​នោះមានស្នូរកាំភ្លើងជាច្រើន។ នាបច្ចុប្បន្នមនទាន់ដឹងឈ្មោះរបស់​មុខ​សញ្ញា
អនុវត្តការវាយប្រហារឡើយ។ បន្ទាប់ពីការវាយប្រហារពោលខាងលើ​បាតុករ
រាប់រយនាក់បានសម្រុកចូលទីតាំងកងទ័ពជើងអាកាសនៅភាគខាង​ជើងរដ្ឋធានី ជាកន្លែងដែលរដ្ឋាភិបាលកំពុងប្រជុំជាមួយមន្ត្រីបោះឆ្នោតដើម្បី​កំណត់ថ្ងៃដំណើ
ការបោះឆ្នោតថ្មី។ នាថ្ងៃទី១៥ឧសភា អគ្គលេខាធិការគណៈ​កម្មាធិការរៀបចំការ
បោះឆ្នោតថៃ Puchong Nutrawong បានស្នើរលើកថ្ងៃ​បោះ​ឆ្នោត​ដល់ខែសីហាខាង
មុខ៕

ប្រតិកម្មទៅវិញ