​ភ្ញៀវ​ទេសចរ​មក​កាន់ ខេត្ត Khanh Hoa បាន​កើន​ឡើង ២,៧ ដង​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ​​២០២៤​

Chia sẻ
(VOVWORLD) - មន្ទីរទេសចរណ៍ខេត្ត Khanh Hoa កាលពីថ្ងៃទី ២៦ ខែមីនា បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ខេត្ត Khanh Hoa បានស្វាគមន៍ភ្ញៀវទេសចរណ៍ប្រមាណ ២,១ លាននាក់ កើនឡើង ២,៧ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរកត់សម្គាល់ថា មានភ្ញៀវអន្តរជាតិជាង ១,២ លាននាក់មកខេត្ត Khanh Hoa ក្នុងត្រីមាសទី ១ កើនឡើង ៥ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង ៩៤ ម៉ឺននាក់ច្រើនជាងភ្ញៀវទេសចរណ៍ក្នុងស្រុក។ បច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃ មានជើងហោះហើរជិត ៤០ នាំអ្នកទេសចរពីប្រទេសកូរ៉េខាងត្បូង ចិន ថៃ កាហ្សាក់ស្ថាន និងម៉ាឡេស៊ីទៅកាន់ខេត្ត Khanh Hoa ។

​ភ្ញៀវ​ទេសចរ​មក​កាន់ ខេត្ត Khanh Hoa បាន​កើន​ឡើង ២,៧ ដង​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ​​២០២៤​ - ảnh 1ភ្ញៀវទេសចរបរទេសមកទស្សនាទីក្រុង Nha Trang ខេត្ត Khanh Hoa។ រូបថត៖ VOV

ឆ្នាំនេះ ខេត្ត Khanh Hoa មានបំណងចង់ទទួលភ្ញៀវទេសចរណ៍ចំនួន ៩ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣ លាននាក់ ជាមួយនឹងចំណូលសរុបចំនួន ៤០ ពាន់ពាន់លានដុង (១,៦ ពាន់លានដុល្លារអាមេរិក)។ ដើម្បីសម្រេចបានគោលដៅនេះ Khanh Hoa នឹងរៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍សំខាន់ៗជាច្រើនក្នុងរដូវក្តៅ ដូចជា៖ ពិធីបុណ្យទេសចរណ៍សមុទ្រ ពិធីបុណ្យពន្លឺឈូងសមុទ្រ៕


ប្រតិកម្មទៅវិញ