ពិធីប្រគល់ពានរង្វាន់សម្រាប់វណ្ណកម្មអក្សរសាស្ត្រសិល្បៈស្តីពីកសិកម្មនិងកសាងជនបទថ្មីដំណាក់កាល២០១០-២០១៥

Chia sẻ

(VOVworld)- ពិធីប្រគល់ពានរង្វាន់ចំពោះវណ្ណកម្មអក្សរសាស្ត្រសិល្បៈស្តីពីកសិកម្មនិងកសាងជនបទថ្មីដំណាក់កាល២០១០-២០១៥

ពិធីប្រគល់ពានរង្វាន់សម្រាប់វណ្ណកម្មអក្សរសាស្ត្រសិល្បៈស្តីពីកសិកម្មនិងកសាងជនបទថ្មីដំណាក់កាល២០១០-២០១៥ - ảnh 1
ទិដ្ឋភាពនៃពិធី


(VOVworld)- ពិធីប្រគល់ពានរង្វាន់ចំពោះវណ្ណកម្មអក្សរសាស្ត្រសិល្បៈស្តីពីកសិកម្ម
និងកសាងជនបទថ្មីដំណាក់កាល២០១០-២០១៥ បានរៀបចំឡើងនៅ ទីក្រុងហា ណូយនាថ្ងៃទី១៥មិនា។ ថ្លែងមតិបញ្ចប់ការប្រឡង លោក Tang Minh Loc ប្រធាន
គណៈចាត់តាំងបានអះអាងថា៖

        “ថ្ងៃនេះ យើងរៀបចំពិធីលើកដំកើងអ្នកនិពន្ធដែលមានវណ្ណកម្មឆ្នើម និង លើកទឹកចិត្តនូវការរួមចំណែករបស់ពួកគាត់ចូលក្នុងចលនាអភិវឌ្ឍន៍កសិកម្មនិង
កសាងជនបទថ្មី។​សង្ឃឹមថា តាមរយៈការប្រឡងនេះ នឹងជួយឲ្យកម្មាភិបាល ប្រជាជនទូទាំងប្រទេសយល់ច្បាស់អំពីផ្នែកកសិកម្ម កសិករ និងជនបទ ព្រម ទាំងចែករំលែកនិងរួមកម្លាំងកាយចិត្តចូលក្នុងការកសាងផ្នែកកសិកម្មវៀតណាម ទំនើបនិងអរិយធម៌”។

        ក្នុងរយៈពេល៣ខែបំផុសការប្រឡងនេះ (ពីខែសីហាដល់ខែវិច្ឆិកាឆ្នាំ ២០១៥) គណៈចាត់តាំងទទួលបានវណ្ណកម្មចំនួន២.៧០០របស់អ្នកនិពន្ធ​​ចំនួន១.២០០នាក់។ គណៈចាត់តាំងជ្រើសរើសបានវណ្ណកម្មឆ្នើមចំនួន៥៧ សម្រាប់ប្រគល់ជ័យលាភី៕

ប្រតិកម្មទៅវិញ