ពិធីបិទមហោស្រពភាពយន្តវៀតណាមលើកទី ២៣៖ ភាពយន្ត “Glorious Ashes” បានឈ្នះពានរង្វាន់ផ្កាឈូកមាស

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំពិធីបិទ និងប្រគល់រង្វាន់មហោស្រពភាពយន្តវៀតណាមលើកទី ២៣ នៅទីក្រុង Da Lat (Lam Dong)។

ពិធីបិទមហោស្រពភាពយន្តវៀតណាមលើកទី ២៣៖ ភាពយន្ត “Glorious Ashes” បានឈ្នះពានរង្វាន់ផ្កាឈូកមាស - ảnh 1គណៈកម្មាធិការរៀបចំបានប្រគល់ពានរង្វាន់ផ្កាឈូកមាសដល់ក្រុមនាវិកនៃខ្សែភាពយន្តរឿង “Glorious Ashes”   (រូបថត៖ VOV)

នេះជាលើកទីមួយហើយដែលព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈជាតិត្រូវបានប្រារព្ធឡើងនៅទីក្រុង Da Lat ដោយមានសារ “កសាងឧស្សាហកម្មភាពយន្តវៀតណាមសម្បូរដោយអត្តសញ្ញាណជាតិ ទំនើបកម្ម និងមនុស្សជាតិ”។ ថ្លែងមតិក្នុងពិធីបិទ លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រធានគណៈកម្មាធិការរៀបចំបានមានមតិថា មហោស្រពភាពយន្តបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ បន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តទស្សនិកជន និងតួរអង្គ។

ក្នុងពិធីបិទ គណៈកម្មាធិការរៀបចំពិធីប្រគល់រង្វាន់ដល់ភាពយន្តឆ្នើម និងរង្វាន់ចំនួន ២៥ ដល់បុគ្គលឆ្នើម...។ ក្នុងប្រភេទភាពយន្តរឿង “Glorious Ashes” របស់អ្នកដឹកនាំរឿង Bui Thac Chuyen ឈ្នះពានរង្វាន់ផ្កាឈូកមាស។ ក្នុងប្រភេទភាពយន្តឯកសារ ពានរង្វាន់ឈូកមាសត្រូវបានផ្តល់ជូនទៅលើភាពយន្ត "កុមារក្នុងអ័ព្ទ" ដែលដឹកនាំដោយអ្នកដឹកនាំរឿង Ha Le Diem។ ក្នុងប្រភេទភាពយន្តវិទ្យាសាស្ត្រ ភាពយន្ត “ស្រាវជ្រាវលើការអនុវត្តបច្ចេកវិទ្យាក្នុងការពន្លត់អគ្គីភ័យ” (ដឹកនាំដោយ Ha Xuan Truong) បានឈ្នះពានរង្វាន់ផ្កាឈូកមាស។ ក្នុងប្រភេទភាពយន្តគំនូរជីវចល ពានរង្វាន់ឈូកមាសបានទៅលើភាពយន្តរឿង “សុបិនរបស់កូន” (របស់អ្នកដឹកនាំរឿង Pham Hong Son)៕

ប្រតិកម្មទៅវិញ