ពិធីបុណ្យតេតវៀតណាមនៅទីក្រុងហូជីមិញ បង្ហាញឡើងវិញនូវទំនៀមទម្លាប់ប្រពៃណីនៃបុណ្យតេត

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ មករា ពិធីបុណ្យតេត វៀតណាមឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសកម្មភាពជាច្រើន បង្កើតឡើងវិញនូវទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ។  ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមករា នៅឧទ្យាន Le Van Tam (ខណ្ឌទី ១) ពិធីបុណ្យតេតវៀតណាមឆ្នាំ ២០២៤ ដោយមានលំហ និងសកម្មភាពជុំវិញប្រធានបទ៖ ទស្សនាបុណ្យតេត ទទួលអំណរបុណ្យតេត ធ្វើដំណើរទៅលេងតេត កម្សាន្តនៅផ្សារតេត។

ពិធីបុណ្យតេតវៀតណាមនៅទីក្រុងហូជីមិញ បង្ហាញឡើងវិញនូវទំនៀមទម្លាប់ប្រពៃណីនៃបុណ្យតេត - ảnh 1ទិដ្ឋភាពនៃពិធីបុណ្យតេតវៀតណាម (រូបថត៖ VOV)

ក្នុងពិធីបុណ្យនេះ ប្រជាជន និងភ្ញៀវទេសចរអាចចូលរួមជាមួយសិប្បករវេចនំអន្សម     សរសេរអក្សរផ្ចង់ សុំអក្សរពីលោកគ្រូ និងលេងល្បែងប្រជាប្រិយដូចជា៖ ទាញព្រ័ត្រ គប់កំប៉ុង បិទភ្នែកវាយឆ្នាំង  រើសសំណាងនាដើមនិទាឃរដូវ....។ លោកស្រី Nguyen Thi Tra Giang រស់នៅស្រុក Go Vap បានចែករំលែកថា៖ “ខ្ញុំមានមោទនភាពណាស់ដែលវៀតណាមមានទំនៀមទម្លាប់ប្រពៃណីជាច្រើន។ ភ្ញៀវដែលមកទស្សនាពិធីបុណ្យនេះអាចទទួលបានបទពិសោធន៍ផ្ទាល់ជាមួយសិប្បករ វេចនំអន្សមដោយដៃ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំពិតជាសរសើរអ្នកសិល្បៈដែលប្រើតែដៃវេចនំអន្សមរាងការ៉េ  ខ្ញុំមើលដើម្បីរៀនសម្រាប់ថ្ងៃណាមួយនឹងសាកវេចម្តង”។

ក្នុងរយៈពេល ៤ ថ្ងៃនៃពិធីបុណ្យនេះ ក្រៅពីកម្មវិធីសិល្បៈប្រពៃណី និងសហសម័យ សកម្មភាពនៃពិធីបុណ្យតេត ជាច្រើនក៏នឹងត្រូវរៀបចំឡើងវិញប្រកបដោយភាពទាក់ទាញផងដែរ ដូចជា៖ ការសម្តែងតន្ត្រីដើមនិទាឃរដូវ, ពិធីបុណ្យចូលឆ្នាំថ្មី, ពិធីគោរពបូជាបុព្វការីជន ពិធីទទួលអំឡុងពេលឆ្លងឆ្នាំថ្មី...។

មិនត្រឹមតែបង្កើតឡើងវិញនូវទំនៀមទម្លាប់បុណ្យតេតប្រពៃណី របស់ប្រទេសជាតិប៉ុណ្ណោះទេ ពិធីបុណ្យតេតវៀតណាមឆ្នាំ ២០២៤ ក៏បានលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី និងមុខម្ហូបរបស់វៀតណាមផងដែរ។ នៅខ្លោងទ្វារសំខាន់នៃពិធីបុណ្យ ផ្ទះជនជាតិវៀតណាមចំនួន ៣  ត្រូវបានបង្ហាញឡើងវិញ ដោយតុបតែងអាសនៈដូនតា និងបុណ្យតេតរបស់ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង ជាមួយនឹងមុខម្ហូបចំនួន ១២១ មុខដែលផលិតដោយសិប្បករ។ លើសពីនេះ នៅក្នុងព្រឹត្តិការណ៍នេះ អ្នកស្រុក និងអ្នកទស្សនាក៏អាចកោតសរសើរ និងរីករាយជាមួយពិធីបុណ្យដែលត្រូវបាន Michelin លើកតម្កើងផងដែរ។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យតេតណាមនៅទីក្រុងហូជីមិញ ប្រជាជន និងភ្ញៀវទេសចរណ៍ក៏មានឱកាសទិញទំនិញតេតពិសេសប្រចាំតំបន់នានាទូទាំងប្រទេសដោយមានស្តង់ជិត ១០០ កន្លែង៕

 

ប្រតិកម្មទៅវិញ