ពិធីបើកការដ្ឋានសាងសង់អគារស្ថានទូតអាមេរិកនៅទីក្រុងហាណូយ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៥ មេសា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចូលរួមពិធីបើកការដ្ឋានសាងសង់អគារស្ថានទូតអាមេរិកនៅទីក្រុងហាណូយ។ 
ពិធីបើកការដ្ឋានសាងសង់អគារស្ថានទូតអាមេរិកនៅទីក្រុងហាណូយ - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងតំណាង បានចូលរួមពិធីបើកការដ្ឋានសាងសង់ (រូបថត៖ Thai An/VOV)

ចូលរួមក្នុងព្រឹត្តិការណ៍នោះ ខាងភាគីអាមេរិកមានរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ឯកអគ្គរដ្ឋទូត Marc Knapper។ ខាងភាគីវៀតណាមមានរដ្ឋមន្ត្រីការបរទេស Bui Thanh Son អនុរដ្ឋមន្ត្រីការបរទេស Ha Kim Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Duong Duc Tuan។

គម្រោងសាងសង់អគារស្ថានទូតអាមេរិកប្រចាំនៅវៀតណាមត្រូវបានប្រកាសជាលើកដំបូងក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមដោយអនុប្រធានាធិបតីអាមេរិក Kamala Harris ក្នុងខែសីហា ឆ្នាំ ២០២១។ តំបន់នេះ មានផ្ទៃដី ៣,២ ហិកតា ស្ថិតនៅផ្លូវ Pham Van Bach ខ័ណ្ឌ Cau Giay ទីក្រុងហាណូយ។ បរិវេណស្ថានទូតនឹងមានស្រះផ្កាឈូក ដែលជាផ្កាជាតិរបស់ប្រទេសវៀតណាម ដែលជានិមិត្តរូបនៃភាពថ្លៃថ្នូរ និងសុទិដ្ឋិនិយមអំពីអនាគត៕

ប្រតិកម្មទៅវិញ