ពង្រីកប្រពៃណីនៃផ្លូវហូជីមិញតាមសមុទ្រក្នុងបុព្វហេតុកសាងនិងការពារយ៉ាងរឹងមាំអធិបតេយ្យភាពមាតុភូមិ

Chia sẻ
(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើការបន្តការពារអធិបតេយ្យភាពកោះសមុទ្រយ៉ាងពេញលេញក្នុងគ្រប់កាលៈទេសៈ រក្សាឲ្យបានរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពនៅសមុទ្រ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងដោះស្រាយការខ្វែងគំនិត ជម្លោះដោយសន្តិវិធី និងឈរលើគោលមាគ៌ា គោលជំហររបស់បក្ស រដ្ឋ ច្បាប់វៀតណាម ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
ពង្រីកប្រពៃណីនៃផ្លូវហូជីមិញតាមសមុទ្រក្នុងបុព្វហេតុកសាងនិងការពារយ៉ាងរឹងមាំអធិបតេយ្យភាពមាតុភូមិ - ảnh 1(រូបថត៖ VNA)

ក្នុងឱកាសរំលឹកខួបលើកទី៦០ទិវាបើកផ្លូវហូជីមិញតាមសមុទ្រ (២៣ តុលា ១៩៦១ - ២៣ តុលា ២០២១) នៅរសៀលថ្ងៃទី១៩ ខែតុលា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូអតីតយុទ្ធជននៅផ្លូវហូជីមិញតាមសមុទ្រ និងកម្មាភិបាល យុទ្ធជននៃកងទ័ពជើងទឹកដែលមានស្នាដៃ យុទ្ធជ័យឆ្នើមៗ។ ថ្លែងនៅទីនេះ លោកប្រធានរដ្ឋបានបញ្ជាក់ថា ការបើកផ្លូវហូជីមិញតាមសមុទ្របានបង្ហាញចក្ខុវិស័យយុទ្ធសាស្ត្រ ការច្នៃប្រឌិត ភាពឈ្លាសវៃនិងភាពប៉ិនប្រសបរបស់បក្សនិងលោកប្រធានហូជីមិញ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើការបន្តការពារអធិបតេយ្យភាពកោះសមុទ្រយ៉ាងពេញលេញក្នុងគ្រប់កាលៈទេសៈ រក្សាឲ្យបានរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពនៅសមុទ្រ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងដោះស្រាយការខ្វែងគំនិត ជម្លោះដោយសន្តិវិធី និង ឈរលើគោលមាគ៌ា គោលជំហររបស់បក្ស រដ្ឋ ច្បាប់វៀតណាម ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងថា អតីតយុទ្ធជនម្នាក់ៗបន្តពង្រីកប្រពៃណីវីរភាពដ៏ភ្លឺស្វាងនៃក្រុមនាវា “គ្មានលេខ” ដើម្បីសក្តិសមជាគំរូឆ្នើមនៃវីរបដិវត្តន៍និយម ភាពអង់អាចក្លាហាន ឆន្ទៈមោះមុត ព្រមទាំងខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការកសាងក្រុមគ្រួសារ ស្រុកកំណើតនិងប្រទេសជាតិឲ្យកាន់តែស្រស់ស្អាតនិងសម្បូររុងរឿងជាងមុនផងដែរ៕

ប្រតិកម្មទៅវិញ