|
លោក Pham Van Linh អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម (រូបថត៖VOV) |
(VOVworld) - ការងារឃោសនាអប់រំជានិច្ចកាលត្រូវបានចាត់ទុកជាចំណែក
មួយដ៏ សែនសំខាន់ក្នុងសកម្មភាពដឹកនាំរបស់បក្ស។ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ
ការ ងារឃោសនាអប់រំចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីអំពីខ្លឹមសារ វិធីសាស្ត្រ របៀបអនុវត្តន៍
ហើយ មានដំណោះស្រាយដ៏សមស្របដើម្បីអនុវត្តន៍ចាប់តាំងពីដើមអាណត្តិ។នេះ
ជាយោបល់របស់លោក Pham Van Linh អនុប្រធានគណៈកម្មាធិការឃោសនាអប់រំ
មជ្ឈឹមនៅពេលឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ទិវាប្រពៃណីរបស់ផ្នែកឃោសនាអប់រំ
(ថ្ងៃ ទី១ សីហា)។លោក Pham Van Linh បានឲ្យដឹងថា៖
“គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមចាប់តាំងពីពេលបញ្ចប់អាណត្តិមហា
សន្និបាតលើកទី១១របស់បក្សកុម្មុយនីស្តវៀតណាម បានអនុវត្តន៍គំរោងការណ៍
ផ្លាស់ប្ដូរថ្មីខ្លឹមសា និងវិធីសាស្ត្រឃោសនាអប់រំ ធ្វើយ៉ាងណាដើម្បីផ្ដល់ព័ត៌មាន
ទាន់ពេលវេលា ជាពិ សេសគឺព័ត៌មានស្ដីអំពីព្រឹត្តិការណ៍ បញ្ហាក្ដៅគគុកនិងរស៊ើប”៕