ផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសម័យប្រជុំរដ្ឋសភា

Chia sẻ
(VOVWORLD) - ការផ្លាស់ប្ដូរថ្មីក្នុងសម័យប្រជុំរដ្ឋសភាគប្បីឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្មក្នុងតំបន់ និងនៅលើពិភពលោក។
ផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសម័យប្រជុំរដ្ឋសភា - ảnh 1កិច្ចសន្ទនាស្ដីពីការកសាងគម្រោងបន្តផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងប្រតិបត្តិការនៃសម័យប្រជុំរដ្ឋសភា (រូបថត៖ VNA)

នារសៀលថ្ងៃទី៣ មិនា នៅទីក្រុងហាណូយ អនុប្រធានប្រចាំការរដ្ឋសភាវៀតណាមលោក Tran Thanh Man បានអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាស្ដីពីការកសាងគម្រោងបន្តផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងប្រតិបត្តិការនៃសម័យប្រជុំរដ្ឋសភា។

អនុប្រធានប្រចាំការរដ្ឋសភាលោក Tran Thanh Man បានសង្កត់ធ្ងន់ថា តម្រូវការកែលម្អ និងផ្លាស់ប្ដូរថ្មីសកម្មភាពគឺត្រឹមត្រូវ ហើយត្រូវអនុវត្តន៍ជាប្រចាំក្នុងអំឡុងពេលប្រតិបត្តិការរបស់រដ្ឋសភា។ នេះក៏ជាគោលបំណងរបស់ថ្នាក់ដឹកនាំរដ្ឋសភា និងតំណាងរដ្ឋសភា គ្រប់ជំនាន់ អំពីរដ្ឋសភាមួយប្រកបដោយជំនាញ ទំនើប ធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជាតិ របស់ម្ចាស់ឆ្នោត និងប្រជាជន។

យោងតាមប្រតិភូបានឲ្យដឹងថា ការផ្លាស់ប្ដូរថ្មីក្នុងសម័យប្រជុំរដ្ឋសភាគប្បីឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្មក្នុងតំបន់ និងនៅលើពិភពលោក។ ការផ្លាស់ប្ដូរថ្មីនេះត្រូវផ្សារភ្ជាប់ និងព្រមៗគ្នាជាមួយតម្រូវការកសាង និងសុក្រិតនិតិរដ្ឋ។ ទន្ទឹមនឹងនេះ គណប្រតិភូបានស្នើឲ្យបំពេញបន្ថែមដំណោះស្រាយជាមូលដ្ឋាន ធ្វើវិសោធនកម្ម ក៏ដូចជាបំពេញបន្ថែមមាត្រាមួយចំនួនក្នុងបទបញ្ញត្តិនៃសម័យប្រជុំរដ្ឋសភាផងដែរ៕


ប្រតិកម្មទៅវិញ