ផ្លែគូលេនវៀតណាមអះអាងពីទីតាំងរបស់ខ្លួនក្នុងទីផ្សារអូស្ត្រាលីជាបណ្តើរៗ

Viet Nga/VOV អូស្ត្រាលី
Chia sẻ
(VOVWORLD) - ចាប់តាំងពីត្រូវបាននាំចូលទៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៥ មក ផ្លែគូលេនស្រស់របស់វៀតណាមកំពុងអះអាងជាបណ្តើរៗ នូវទីតាំងរបស់ខ្លួនក្នុងទីផ្សារអូស្ត្រាលី។
ផ្លែគូលេនវៀតណាមអះអាងពីទីតាំងរបស់ខ្លួនក្នុងទីផ្សារអូស្ត្រាលីជាបណ្តើរៗ - ảnh 1ផ្លែគូលេនវៀតណាមត្រូវបានក្រុមហ៊ុន 4 Ways Fresh លក់នៅប្រទេសអូស្ត្រាលីក្នុងតម្លៃ ២៥ AUD/ប្រអប់ ពីរគីឡូក្រាម។ 

រដូវកាលផ្លែគូលេនឆ្នាំនេះ មានក្រុមហ៊ុនមួយចំនួនដែលនាំចូលផ្លែឈើស្រស់នៅប្រទេសអូស្ត្រាលី នៅតែបន្តនាំចូលផ្លែគូលេនស្រស់ពីវៀតណាម ហើយលក់ក្នុងតម្លៃខ្ពស់ក្នុងទីផ្សារនេះ។

4 Ways Fresh គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអូស្ត្រាលីដែលមានឯកទេសក្នុងការនាំចូលផ្លែឈើស្រស់ពីប្រទេសវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនតែងតែស្វែងរកប្រភពផ្លែគូលេនល្អៗ ដើម្បីនាំចូលទៅកាន់ប្រទេសអូស្ត្រាលី។ លោក Ly Hoang Duy អគ្គនាយកក្រុមហ៊ុន 4 Ways Fresh បាននិយាយថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុនបាននាំចូលផ្លែគូលេនស្រស់ចំនួន ៦០ តោនពីខេត្ត Hai Duong និង Bac Giang ទៅកាន់ប្រទេសអូស្ត្រាលី ដោយចែកចាយនៅរដ្ឋខាងលិចអូស្ត្រាលី រដ្ឋខាងត្បូងអូស្ត្រាលី ទីក្រុង Melbourne (Victoria), ទីក្រុងស៊ីដនី (New South Wales) និង ទីក្រុង Brisbane (Queensland)។

បច្ចុប្បន្ននេះ តម្លៃផ្លែគូលេនវៀតណាមនៅអូស្ត្រាលីមានតម្លៃចាប់ពី ១២-១៥ ដុល្លារអូស្ត្រាលីក្នុងមួយគីឡូក្រាម (ស្មើនឹង ៨ ទៅ ១០ ដុល្លារក្នុងមួយគីឡូក្រាម) ឬ ១៣៥ អូស្ត្រាលី (៩១ ដុល្លារ) ក្នុងមួយប្រអប់ទម្ងន់ ៥ គីឡូក្រាម។ ផ្លែគូលេនត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាស ដូច្នេះភាពស្រស់នៅតែត្រូវបានធានា មិនត្រឹមតែទាក់ទាញអតិថិជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងទាក់ទាញអតិថិជនដែលមានដើមកំណើតចិន និងឥណ្ឌាទៀតផង៕

ប្រតិកម្មទៅវិញ