ប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចវិលត្រឡប់មករកតុចរចាជាមួយអ៊ីស្រាអែលឡើងវិញ

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ WAFA បានដកស្រង់សម្តីអ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh កាលពីថ្ងៃទី ១១ ខែវិច្ឆិកាថាអាជ្ញាធរប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចវិល ត្រឡប់មករកតុចរចាជាមួយអ៊ីស្រាអែលឡើងវិញ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ 
ប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចវិលត្រឡប់មករកតុចរចាជាមួយអ៊ីស្រាអែលឡើងវិញ - ảnh 1អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh   (ប្រភព៖ timesofisrael)

លោក Abu Rudeineh បានបញ្ជាក់ថា មេដឹកនាំប៉ាឡេស្ទីនបានត្រៀមខ្លួនជាស្រេចវិលត្រឡប់មកតុចរចាឡើងវិញដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដោយចាប់ផ្តើមពីការចរចាដែលបានបញ្ចប់ និងការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលចំពោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាផងដែរ»។

សេចក្តីប្រកាសនេះ បានឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz នៅក្នុងសម័យប្រជុំរដ្ឋសភា ដោយអះអាង ថាថ្នាក់ដឹកនាំប៉ាឡេស្ទីនគួរតែវិលត្រឡប់ទៅរកការចរចាគ្នាដោយគ្មានលក្ខខណ្ឌណាមួយ ហើយរួមគ្នាស្វែងរកដំណោះស្រាយចំពោះជម្លោះផងដែរ៕

ប្រតិកម្មទៅវិញ