ប្រារព្ធវេទិកាសមភាពជំនាន់នៅទីក្រុងប៉ារីស

Chia sẻ

(VOVWORLD) - នេះជាឱកាសដើម្បីពិភាក្សាអំពីការ អនុវត្តសេចក្ដីប្រកាសនិងកម្មវិធីសកម្មភាពទីក្រុងប៉េកាំងដែលបានអនុម័តនៅឆ្នាំ១៩៩៥ ក៏ដូចជាពិភាក្សាអំពីបញ្ហាសមភាពយេនឌ័រក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ ហើយដាក់ចេញសកម្មភាព និងការសន្យាដ៏ជាក់លាក់នាពេលខាងមុខផងដែរ។

ប្រារព្ធវេទិកាសមភាពជំនាន់នៅទីក្រុងប៉ារីស - ảnh 1វេទិកាសមភាពជំនាន់ (GEF) បានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា នៅ ទីក្រុងប៉ារីស។ (រូបថត៖ linkedin.com)
វេទិកាសមភាពជំនាន់ (GEF) បានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា នៅ ទីក្រុងប៉ារីស (បារាំង) ដោយមានការចូលរួមរបស់តំណាងរាប់រយនាក់មកពីប្រទេស ជាច្រើន។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតរបស់អង្គការសហប្រជាជាតិគិតចាប់តាំង ពីឆ្នាំ១៩៩៥មក ដែលពាក់ព័ន្ធដល់ការអនុវត្តអនុសញ្ញាស្ដីពីសមភាពយេនឌ័រ។ ឯក អគ្គរដ្ឋទូតវៀតណាមប្រចាំបារាំងលោក Dinh Toan Thang បានតំណាងឲ្យរដ្ឋវៀត ណាមចូលរួមវេទិកា។
ក្នុងអំឡុងថ្ងៃទី១និងថ្ងៃទី២ កក្កដា នឹងប្រព្រឹត្តទៅកិច្ចពិភាក្សាចំនួន៩០ ដោយ មានអ្នកចូលរួមថ្លែងសុន្ទរកថាជិត៥០០នាក់។ នេះជាឱកាសដើម្បីពិភាក្សាអំពីការ អនុវត្តសេចក្ដីប្រកាសនិងកម្មវិធីសកម្មភាពទីក្រុងប៉េកាំងដែលបានអនុម័តនៅឆ្នាំ១៩៩៥ ក៏ដូចជាពិភាក្សាអំពីបញ្ហាសមភាពយេនឌ័រក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ ហើយដាក់ចេញសកម្មភាព និងការសន្យាដ៏ជាក់លាក់នាពេលខាងមុខផងដែរ។
តាមការគ្រោងទុក “ផែនការពន្លឿនសមភាពជាសកល” មួយនឹងត្រូវបានដាក់ ចេញនៅវេទិកាលើកនេះ ជុំវិញប្រធានបទចំនួន៦ដូចជា៖ ការបង្ការទប់ស្កាត់អំពើ ហឹង្សាដោយឈរលើមូលដ្ឋានយេនឌ័រ សិទ្ធិសេដ្ឋកិច្ចរបស់នារី សិទ្ធិជាមួយរាងកាយ សិទ្ធិនិងសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ស្ត្រីធ្វើសកម្មភាពដើម្បីអាកាសធាតុ បច្ចេកវិទ្យានិងការច្នៃប្រឌិតដើម្បីសមភាពយេនឌ័រ ចលនាស្ត្រីនិយមនិងការដឹកនាំ របស់ស្ត្រី៕

ប្រតិកម្មទៅវិញ