អនុរដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានអញ្ជើញជួបពិភាក្សាជាមួយប្រធានសភាអឺរ៉ុប (EP) លោក David Sasoli (រូបថតៈ TTXVN) |
ក្នុងជំនួបនេះ ប្រធាន EP លោក David Sassoli បានអះអាងថា លោកគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង EU និងវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា EU ចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ី - ប៉ាស៊ីហ្វិក។ លើសពីនេះទៅទៀត លោករូបនេះ មាបំណង ចង់អោយវៀតណាមបន្តចូលរួមវិភាគទានយ៉ាងសកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង EU ជាមួយបណ្តាប្រទេសអាស៊ាន។ យ៉ាងណាមិញ រូបលោកផ្ទាល់និងសមាជិកសភាជាច្រើនរូប បានគាំទ្រដល់ការផ្តល់សច្ចាប័នរបស់ EP លើ កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA) រវាងសហ ភាពអឺរ៉ុប (EU) និងវៀតណាម។ នាឱកាសនេះ ប្រធាន EP លោក David Sassoli បានស្នើឱ្យភាគីទាំងពីរ បន្តសម្របសម្រួលគ្នាយ៉ាងជិតស្និត ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខាដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់អង្គភាពអាជីវកម្មនិងប្រជាជននៃភាគីទាំងពីរផងដែរ៕