ប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជនគុយបាអញ្ជើញទស្សនាខេត្ត Quang Tri

Chia sẻ
(VOVWORLD) - ទោះបីជាស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែ ប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក សាមគ្គីភាព ចែករំលែកគ្នា ទាំងគ្រាដ៏លំបាកបំផុត។
ប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជនគុយបាអញ្ជើញទស្សនាខេត្ត Quang Tri - ảnh 1អនុប្រធានរដ្ឋសភាលោក Tran Thanh Man បានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់គុយបា។ រូបថត៖ VOV

នាព្រឹកថ្ងៃទី ២៦ កញ្ញា ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាម ប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជនគុយបា លោក Esteban Lazo Hernandez បានអញ្ជើញទៅទស្សនាកេរិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Hien Luong - Ben Hai និងតំបន់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណៈរដ្ឋភាគខាងត្បូង វៀតណាមនៅខេត្ត Quang Tri។

អញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្ត្រជាតិពិសេស Hien Luong-Ben Hai ប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជនគុយបា និងគណៈប្រតិភូជាន់ខ្ពស់គុយបាបានសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកមូលដ្ឋាន ដោយអះអាងថាពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរវៀតណាមនិងគុយបា។ ទោះបីជាស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែ ប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក សាមគ្គីភាព ចែករំលែកគ្នា ទាំងគ្រាដ៏លំបាកបំផុត។ ប្រសាសន៍ដីល្បីៗរបស់លោកប្រធាន Fidel Castro គឺ៖ “ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេចលះបង់ទាំងឈាមរបស់ខ្លួន” បានក្លាយជាទិសដៅសកម្មភាពនៃទំនាក់ទំនងដ៏ស្មោះត្រង់ និងបរិសុទ្ធរវាងវៀតណាម និងគុយបាទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

ប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជនគុយបាអញ្ជើញទស្សនាខេត្ត Quang Tri - ảnh 2អនុប្រធានរដ្ឋសភាលោក Tran Thanh Man បានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់គុយបា។ រូបថត៖ VOV

កត់ត្រាពីអារម្មណ៍របស់ខ្លួននៅពេលអញ្ជើញទស្សនាខេត្ត Quang Tri ក្នុងសៀវភៅអនុស្សាវរីយ៍នៅសារមន្ទីប្រវត្តិសាស្ត្រជាតិ Hien Luong-Ben Hai ប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជនគុយបាបានសង្កត់ធ្ងន់ថា៖ ថ្ងៃនេះយើងមានវត្តមាននៅទីនេះដើម្បីសម្តែងមនោសញ្ចេតនា កិត្តិយស រួមវិភាគទានដល់ជោគជ័យនៃពិធីរំលឹកខួបលើកទី ៥០ ដំណើរទស្សនកិច្ចរបស់អគ្គមគុទ្ទេសក៍ Fidel Castro ទៅកាន់តំបន់រំដោះវៀតណាមខាងត្បូង (១៩៧៣-២០២៣) ហើយប្រទេសទាំង ២ ក៏បានប្រារព្ធខួបលើកទី ៦០ នៃការបង្កើតគណៈកម្មាធិការគុយបាសាមគ្គីភាពជាមួយវៀតណាមខាងត្បូង (១៩៦៣-២០២៣) ផងដែរ៕

ប្រតិកម្មទៅវិញ