ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ អភិវឌ្ឍទីក្រុងហាណូយស្មើៗគ្នា គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ កក្កដា នៅទីក្រុងហាណូយ ថ្លែងក្នុងសម័យបើកកិច្ចប្រជុំលើកទី ១៦ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយនីតិកាលទី ១៦  អាណត្តិ ២០២១-២០២៦ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើគោលដៅអភិវឌ្ឍន៍នៃរដ្ឋធានីប្រកបដោយស្មើៗគ្នា គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ អភិវឌ្ឍទីក្រុងហាណូយស្មើៗគ្នា គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព - ảnh 1ប្រធានរដ្ឋសភាថ្លែងមតិនៅសម័យប្រជុំលើកទី ១២ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ អាណត្តិទី ១៦ (រូបថត៖ VOV)

ប្រធានរដ្ឋសភាបានចាត់ទុកថា នាពេលខាងមុខ ទីក្រុងហាណូយត្រូវតែមានដំណោះស្រាយដ៏ខ្លាំងក្លា លោតផ្លោះ បង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន និងលទ្ធផលខ្ពស់ជាងនេះ ដើម្បីសម្រេចបានលើសពីគោលដៅសេដ្ឋកិច្ចសង្គមក្នុងឆ្នាំនាពេលនេះ។

“ត្រូវផ្តោតលើការលុបបំបាត់ភាពកកស្ទះ និងឧបសគ្គដែលបានបង្ហាញយ៉ាងច្បាស់ បន្តសុក្រិតរបៀបរបប ដើម្បីស្ថាបនាការអភិវឌ្ឍរដ្ឋធានី ពន្លឿនវឌ្ឍនភាពនៃគម្រោងវិនិយោគ សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ល។ ជាពិសេសគម្រោងសំខាន់ៗ នៃទីក្រុង; សាងសង់ប្រព័ន្ធផ្លូវថ្នល់ និងផ្លូវរថភ្លើងក្នុងក្រុង; គម្រោងជួសជុល និងសាងសង់ឡើងវិញនូវអគារផ្ទះល្វែងចាស់; កម្មវិធីអភិវឌ្ឍន៍លំនៅដ្ឋាននៅទីក្រុងហាណូយ ដំណាក់កាល ២០២១-២០៣០។ បន្តយកចិត្តទុកដាក់ ចំណាយធនធានវិនិយោគ យន្តការ និងគោលនយោបាយជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ព្រោះនេះជាចំណុចពិសេសរបស់ទីក្រុងហាណូយ។ បន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គមនៅតាមជនបទ និងតំបន់ដែលមានការលំបាកជាច្រើន ដោយមានគោលដៅអភិវឌ្ឍន៍រដ្ឋធានីប្រកបដោយស្មើៗគ្នា គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព ជាពិសេស វិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បង្កើតមុខរបរបម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ”។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ អភិវឌ្ឍទីក្រុងហាណូយស្មើៗគ្នា គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព - ảnh 2ទិដ្ឋភាពទូទៅនៃសម័យប្រជុំលើកទី១២ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ អាណត្តិទី១៦ (រូបថត៖ VOV)

តាមគម្រោង កិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃ ដើម្បីពិចារណា និងអនុម័តរបាយការណ៍ចំនួន ២១ និងសេចក្តីសម្រេចចិត្តចំនួន ២២៕

ប្រតិកម្មទៅវិញ