ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបប្រធានអយ្យការកំពូលហុងគ្រី

Chia sẻ
(VOVWORLD) - វៀតណាមគោរពការ កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម ហើយលោកប្រធានរដ្ឋមានគោលបំណងថាទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរវៀតណាម និងហុងគ្រីនឹងសម្រេចបានសមិទ្ធិផលជាច្រើនទៀតនាពេលខាងមុខ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបប្រធានអយ្យការកំពូលហុងគ្រី - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបប្រធានអយ្យការកំពូលហុងគ្រី (រូបថត៖ vksndtc.gov.vn)

នារសៀលថ្ងៃទី២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបគណៈប្រតិភូអយ្យការកំពូលហុងគ្រី ដឹកនាំដោយលោក Péter Polt ប្រធានអយ្យការកំពូលហុងគ្រីដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា វៀតណាមគោរពការ កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម ហើយលោកប្រធានរដ្ឋមានគោលបំណងថាទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរវៀតណាម និងហុងគ្រីនឹងសម្រេចបានសមិទ្ធិផលជាច្រើនទៀតនាពេលខាងមុខ។

ប្រធានអយ្យការកំពូលហុងគ្រី លោក Péter Polt បានឲ្យដឹងថា ហុងគ្រីមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយអយ្យការប្រជាជនកំពូលវៀតណាមក្នុងការអនុវត្តការងារការពារច្បាប់ និងការពារបរិយាកាសវិនិយោគ និងធុរកិច្ច គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ជាពិសេសនៅក្នុងបរិបទនៃវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃឧក្រិដ្ឋកម្ម ដូចជាការលាងលុយកខ្វក់ សន្តិសុខតាមអ៊ីនធឺណិត។ ស្ថាប័នទាំងពីរនឹងសម្របសម្រួលយ៉ាងសកម្មលើវេទិកាអន្តរជាតិ និងពហុភាគី៕

ប្រតិកម្មទៅវិញ