ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ TTXVN) |
បន្តកម្មវិធីធ្វើការជាមួយក្រសួង ស្ថាប័ននានា ដើម្បីប្រមូលមតិយោបល់សម្រាប់ សុក្រិតសេចក្តីព្រាងនៃគម្រោង “យុទ្ធសាស្ត្រកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម វៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” នាថ្ងៃទី ៧ កក្កដា ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មការទទួលបន្ទុកការកសាង គម្រោង បានអញ្ជើញដឹកនាំជំនួបធ្វើការ ជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈិម និងគណៈអភិបាលកិច្ចការបក្សនៃក្រសួងយុត្តិធម៌។
ថ្លែងមតិបញ្ជាដឹកនាំ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើ ឲ្យបន្តពិនិត្យមើល សុក្រិតមុខងារ ភារកិច្ច ក្បាលម៉ាស៊ីននៃស្ថាប័នស៊ើបអង្កេត និង ស្ថាប័នដែលត្រូវបានប្រគល់ភារកិច្ចស៊ើបអង្កេត តាមទិសដៅប្រតិបត្តិប្រកបដោយ វិជ្ជាជីវៈ សុពលភាព និងប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការ និងភារកិច្ចដែលបាន ប្រគល់ ធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ ទន្ទឹមនឹងនោះ បន្តរក្សាស្ថិរភាពក្នុង ប្រតិបត្តិការអនុវត្តសាលក្រមព្រហ្មទណ្ឌ តាមទិសដៅបង្កើនការធានាសិទ្ធិមនុស្ស ផងដែរ។ លោកប្រធានរដ្ឋបានស្នើឲ្យអចិន្ត្រៃយ៍គណៈកម្មការ បន្តស្តាប់មតិយោបល់ ពីនោះត្រូវបូកសរុបដើម្បីរាយការណ៍ជូនគណៈកម្មការទទួលបន្ទុក ដើម្បីពិនិត្យមើល និងជ្រើសរើសវិធានការដ៏សមស្រប ដោយឈរលើស្មារតីពង្រីកប្រជាធិបតេយ្យ មាន មូលដ្ឋានវិទ្យាសាស្ត្រទាំងខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែង ធានាការដឹកនាំរបស់បក្ស តាមទិសដៅសង្គមនិយម រួមចំណែកកសាងប្រទេសជាតិដ៏ខ្លាំងមាំមួន នាំមកនូវភាព សម្បូរធូធារ និងសុភមង្គលជូនប្រជាជន៕