ប្រធានរដ្ឋវៀតណាមការវិនិយោគរបស់ជប៉ុនរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចរបស់វៀតណាម។

Theo vovworld -
Chia sẻ

ប្រធានរដ្ឋវៀតណាម លោកTruong Tan Sangបានទទួលជួបសន្ទនាជាមួយគណះ
ប្រតិភូជប៉ុនដឹកនាំដោយលោក​Arata  Takebe 

                 

ប្រធានរដ្ឋវៀតណាមការវិនិយោគរបស់ជប៉ុនរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចរបស់វៀតណាម។ - ảnh 1

Vovworld-នាថ្ងៃទី៥កញ្ញា​ ប្រធានរដ្ឋវៀតណាម លោកTruong Tan Sangបាន
ទទួលជួបសន្ទនាជាមួយគណះប្រតិភូជប៉ុនដឹកនាំដោយលោក​Arata  Takebe ដែលកំពុងចូលរួមវេទិការសេដ្ឋកិច្ចជាន់ខ្ពស់វៀតណាមជប៉ុន។លោកTruong
Tan Sang បានអះអាងថា៖ការវិនិយោគរបស់ជប៉ុនបានរួមចំណែកជំរុញកំណើន
សេដ្ឋកិច្ចរបស់វៀតណាម។លោកក៍អោយដឹងដែរថា៖វៀតណាមកំពុងខំប្រឹង
ប្រែងកែទម្រង់រៀបចំរចនាសម្ព័ន្ឋខឿនសេដ្ឋកិច្ចឡើងវិញនិងផ្លាស់ប្តូររូបសណ្ឋាន
កំណើន។លោកប្រធានរដ្ឋ Truong Tan Sangមានបំណងថា៖វេទិការសេដ្ឋកិច្ចជាន់
ខ្ពស់វៀតណាមជប៉ុនវិភាគរាល់បញ្ហាដ៍ជ្រាលជ្រៅដើម្បីលើកកំពស់ប្រសិទ្ឋភាពនៃ
កិច្ចសហប្រតិបត្តិការ។លោកបានគូសបញ្ជាក់ថា៖វៀតណាមនឹងពិនិត្យមើលញាត្តិ
ស្តីពីគោលនយោបាយវិនិយោគរបស់បណ្តាអង្គភាពអាជីវកម្មជប៉ុនដើម្បីកែសម្រួល
អោយសមស្របទៅនឹងសភាពការណ៍ថ្មី។
តាងនាម គណះប្រតិភូជប៉ុន លោក​Arata  Takebe  ចាត់ទុកថា៖វៀតណាមបានមាន
ការផ្លាស់ប្តូរនានាប៉ុន្តែត្រូវជំរុញកំណែទម្រង់អោយខ្លាំងក្លាថែមទៀតដើម្បីកែលំអរ
ស្ថានភាពទាក់ទាញទុនវិនិយោគពីបរទេស៕

ប្រតិកម្មទៅវិញ