ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទៅទស្សនាឃុំជនបទគំរូថ្មី Xuan Kien នៃខេត្ត Nam Dinh

Chia sẻ

(VOVWORLD) - ក្នុងកម្មវិធីទស្សនកិច្ច និងចូលរួមរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ នៃដំណើរទស្សនកិច្ចរបស់ប្រធានហូជីមិញនៅខេត្ត Nam Dinh នារសៀលថ្ងៃទី ១៩ ឧសភា ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខប្រជាជននៅឃុំជនបទគំរូថ្មី Xuan Kien ស្រុក Xuan Truong ខេត្ត Nam Dinh។

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទៅទស្សនាឃុំជនបទគំរូថ្មី Xuan Kien នៃខេត្ត Nam Dinh - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទៅទស្សនាភូមិគំរូ Xuan Kien ស្រុក Xuan Truong (រូបថត៖ Thong Nhat/TTXVN)

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ ចំពោះសាមគ្គីភាពរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនឃុំ ដែលបានរួមដៃគ្នាកសាងឃុំជនបទថ្មីប្រកបដោយជោគជ័យ។ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច ប្រជាជនត្រូវរក្សាចំណងមិត្តភាពក្នុងភូមិនិងអ្នកជិតខាងជានិច្ច ចេះជួយគ្នាឈានឡើងក្នុងជីវភាពរស់នៅ ថែរក្សាការសិក្សា និងការអប់រំកូនៗ ដើម្បីក្លាយជាឃុំជនបទថ្មីគំរូ សក្តិសមតាមប្រពៃណីជាតិមាតុភូមិ។

មុននោះ នៅស្រុក Xuan Truong ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូបានអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្ស Truong Trinh; ទស្សនាផ្លូវថ្មី Nam Dinh - Lac Quan; ទស្សនាផ្ទះប្រពៃណីនៃវិស័យវាយនភ័ណ្ឌវៀតណាម៕

ប្រតិកម្មទៅវិញ