ប្រធានាធិបតីហ្វីលីពីនមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវ​រដ្ឋនៅវៀតណាម

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី២៩ មករា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. និងលោកជំទាវ Louise Araneta Marcos បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី២៩ - ៣០ ខែមករា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវ។

នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ចាប់តាំងពីពេលចូលកាន់តំណែងកាលពីខែមិថុនា ឆ្នាំ ២០២២មក។

ប្រធានាធិបតីហ្វីលីពីនមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវ​រដ្ឋនៅវៀតណាម - ảnh 1ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. និងលោកជំទាវ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ រូបថត៖ Minh Duc/TTXVN

ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី Ferdinand Romualdez Marcos Jr. បានអះអាងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំរវាងវៀតណាមនិងហ្វីលីពីន រួមចំណែកបង្កើនទំនុកទុកចិត្តនយោបាយ បង្កើតកម្លាំងចលករ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បង្កើនសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសវនាការជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាម និងសកម្មភាពមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ