ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

Chia sẻ

(VOVWORLD) - ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅតាមការអញ្ជើញរបស់ប្រធានរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong។

ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានការិយាល័យប្រធានរដ្ឋ លោក  Le Khanh Hai អញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokayev នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ An Dang/TTXVN)

នារសៀលថ្ងៃ ទី ២០ សីហា យន្តហោះដឹកប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokayev និងគណៈប្រតិភូកាហ្សាក់ស្ថានបានចុះចតនៅអាកាសយានដ្ឋាន Noi Bai (ហាណូយ) ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅតាមការអញ្ជើញរបស់ប្រធានរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong។

ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៅព្រលានយន្តហោះមាន៖ ប្រធានការិយាល័យប្រធានរដ្ឋលោក Le Khanh Hai; អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang; ប្រធាននាយកដ្ឋានពិធីសាររដ្ឋនៃក្រសួងការបរទេស លោក Nguyen Viet Dung; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាហ្សាក់ស្ថាន Pham Thai Nhu Mai និងកម្មាភិបាលមកពីការិយាល័យប្រធានរដ្ឋក្រសួងការបរទេស។ ខាងភាគីកាហ្សាក់ស្ថាន មានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅវៀតណាម Yerlan Baizhanov និងមន្ត្រីមួយចំនួននៃស្ថានទូតកាហ្សាក់ស្ថាននៅទីក្រុងហាណូយ។

នេះជាលើកទីមួយហើយដែលប្រធានាធិបតី Kassym-Jomart Tokayev មកកាន់ប្រទេសវៀតណាមក្នុងតួនាទីថ្មី ក៏ដូចជាដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតី Kazakh ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទនៃទំនាក់ទំនងដែលមានការអភិវឌ្ឍយ៉ាងល្អរបស់ប្រទេសទាំងពីរក្រោយពេល៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ ប្រទេសទាំងពីរកំពុងប្រឈមមុខនឹងកាលានុវត្តភាពជាច្រើនដើម្បីនាំទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយ៕

ប្រតិកម្មទៅវិញ