ប្រធានក្រុមប្រឹក្សាជាតិស្វីស បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

Chia sẻ
(VOVWORLD) - ចំណុចស្នូលក្នុង គោលនយោបាយកិច្ចការបរទេសរបស់ស្វីសគឺជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដំណើរទស្សនកិច្ចលើកនេះរបស់គណៈ ប្រតិភូ គឺសំដៅបន្តអះអាងនិងអនុវត្តន៍គោលនយោបាយនោះ។
នាយប់ថ្ងៃទី ៣០ មិថុនា ប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas និងគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិស្វីសបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមិថុនា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
ប្រធានក្រុមប្រឹក្សាជាតិស្វីស បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ស្ដាំ) និងប្រធានក្រុមប្រឹក្សាជាតិស្វីស លោក Martin Candinas។ (រូបថត៖ TTXVN)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានក្រុមប្រឹក្សាជាតិស្វីស លោក Martin Candinas បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue; ជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋលោក Vo Van Thuong; ជួបសន្ទនាជា មួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh។
ក្នុងបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំវៀតណាមបានស្វាគមន៍លោកប្រធាន Martin Candinas និងគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិស្វីស មកបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាម ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ស្វីសចំពោះទំនាក់ ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និយាយដោយឡែក។
ចំណែកលោក Martin Candinas បានបញ្ជាក់ថា លោកនឹងបន្តខិតខំប្រឹងប្រែង ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា ចំណុចស្នូលក្នុង គោលនយោបាយកិច្ចការបរទេសរបស់ស្វីសគឺជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដំណើរទស្សនកិច្ចលើកនេះរបស់គណៈ ប្រតិភូ គឺសំដៅបន្តអះអាងនិងអនុវត្តន៍គោលនយោបាយនោះ៕

ប្រតិកម្មទៅវិញ