ប្រទេសជាង២០ចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីស្ថានភាពរបស់នារីនិងកុមារីនៅអាហ្គានីស្ថាន

Chia sẻ

(VOVWORLD) - តាមសេចក្ដីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា នារី កុមារីក៏ដូចជាប្រជាជន អាហ្គានីស្ថានទាំងមូលសក្តិសមត្រូវបានរស់នៅក្នុងសុវត្ថិភាព សន្តិសុខនិងសេចក្ដី ថ្លៃថ្នូរ។ អំពើរើសអើងនិងរំលោភបំពានក្រោមគ្រប់រូបភាពត្រូវតែបានទប់ស្កាត់។ 

ប្រទេសជាង២០ចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីស្ថានភាពរបស់នារីនិងកុមារីនៅអាហ្គានីស្ថាន - ảnh 1នារីនិងកុមារនៅ Helmand ប្រទេសអាហ្គានីស្ថាន។ (រូបថត៖ AFP/VNA)
ប្រទេសចំនួនជាង២០កាលពីថ្ងៃទី១៨ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីស្ថានភាពរបស់នារីនិងកុមារីនៅអាហ្គានីស្ថាន។
សេចក្ដីថ្លែងការណ៍រួមរបស់អាមេរិក សហភាពអឺរ៉ុបនិងប្រទេសចំនួន១៩ផ្សេង ទៀត បានសម្ដែងនូវការព្រួយបារម្ភពីស្ថានភាពរបស់នារីនិងកុមារីនៅអាហ្គានីស្ថាន ក៏ដូចជាពីសិទ្ធិទទួលបានការអប់រំ សិទ្ធិធ្វើពលកម្ម និងសិទ្ធិធ្វើដំណើរដោយសេរីភាព របស់ពួកគេ។ ប្រទេសទាំងនេះអំពាវនាវឲ្យកម្លាំងកាន់អំណាចនៅអាហ្គានីស្ថាន ធានាថា រាល់មុខសញ្ញាខាងលើនឹងត្រូវបានការពារជាក់ជាពុំខាន។
តាមសេចក្ដីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា នារី កុមារីក៏ដូចជាប្រជាជន អាហ្គានីស្ថានទាំងមូលសក្តិសមត្រូវបានរស់នៅក្នុងសុវត្ថិភាព សន្តិសុខនិងសេចក្ដី ថ្លៃថ្នូរ។ អំពើរើសអើងនិងរំលោភបំពានក្រោមគ្រប់រូបភាពត្រូវតែបានទប់ស្កាត់។ ក្រុមប្រទេសនេះក៏បានបញ្ជាក់ថា នឹងរួមជាមួយសហគមន៍អន្តរជាតិត្រៀមខ្លួនជា ស្រេចជួយឧបត្ថម្ភតាមរយៈការផ្ដល់ជំនួយមនុស្សធម៌ដើម្បីធានាថា សម្លេងរបស់ ប្រជាជនអាហ្គានីស្ថាននឹងត្រូវបានផ្ទៀងស្ដាប់ផងដែរ។
ក្រុមប្រទេសនេះសង្កត់ធ្ងន់ថែមទៀតថា គេនឹងឃ្លាំមើលយ៉ាងដិតដល់របៀប ដែលរដ្ឋបាលក្នុងពេលអនាគតនៅអាហ្គានីស្ថានធានាសិទ្ធិនិងសេរីភាពដូចនឹងចំណែកមួយដែលមិនអាចខ្វះបានរបស់នារីនិងកុមារីនៅប្រទេសនេះក្នុងអំឡុងពេល២០ឆ្នាំ កន្លងមក៕

ប្រតិកម្មទៅវិញ