បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

Chia sẻ
(VOVWORLD) - បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី ១៧ ខែមេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឱ្យពិនិត្យឡើងវិញ ដើម្បីធានាការវិនិយោគឲ្យបានសមស្របទៅនឹងផែនការមេ បទដ្ឋាន និងផែនការប្រើប្រាស់ដីធ្លី; គណនាការវិនិយោគបឋមសរុប និងការរចនាបឋម ដើម្បីធានាប្រសិទ្ធភាព ការសន្សំសំចៃ និងស្របតាមបទប្បញ្ញត្តិនៃច្បាប់ ជៀសវាងផលប៉ះពាល់ដល់បរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី; វាយតម្លៃដោយប្រុងប្រយ័ត្ននូវកត្តាដែលប៉ះពាល់ដល់ការអនុវត្ត ដើម្បីមានដំណោះស្រាយបញ្ចប់ការសាងសង់ជាស្ថាពរត្រឹមឆ្នាំ ២០២៦។

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ រូបថត៖ VOV

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖  “នេះជាតំបន់យុទ្ធសាស្ត្រ តភ្ជាប់តំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen) ជាមួយតំបន់ណាមបូខាងកើត។ ប្រសិនបើយើងអាចតភ្ជាប់ពីទីក្រុង Chon Thanh ទៅកាន់ទីក្រុងហូជីមិញនោះ វានឹងបង្កើតលក្ខណ្ឌសម្រាប់តំបន់ខ្ពង់រាបភាគកណ្តាលទាំងមូលឆ្ពោះទៅទិសខាងកើត ហើយទីក្រុងហូជីមិញក៏ដូចជាខេត្ត Binh Duong ក៏អាចតភ្ជាប់ជាមួយ Gia Nghia (Dak Nong) និងតំបន់ខ្ពង់រាបភាគកណ្តាលទាំងមូលផងដែរ” ។

មុននោះ នាព្រឹកថ្ងៃទី ១៧ ខែមេសា ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ (វិសោធនកម្ម) ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ត្រូវបានចាត់ទុកជាធនធានសម្រាប់ការអភិវឌ្ឍ; ត្រូវអភិរក្សនិងពង្រីក ហើយទំនាក់ទំនងរវាងការអភិរក្សនិងការពង្រីកចាំបាច់ត្រូវបានពិនិត្យក្នុងឯកសារច្បាប់ ដោយស្មារតីនៃការស្ថាបនា និងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ