បន្តពង្រឹងចំណងមិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាមនិងគុយបា

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែសីហា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទី ១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយ Miguel Díaz-Canel។ 
បន្តពង្រឹងចំណងមិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាមនិងគុយបា - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា លោក Miguel Díaz-Canel (រូបភាព៖ ក្រសួងការបរទេស)

នៅទីនេះ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីសាមគ្គីភាពដែលមិនអាចប្រែក្រឡាស់នរវាងវៀត ណាមនិងគុយបា ស្មារតីត្រៀមខ្លួនជាស្រេច គាំទ្រនិងជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈណាក៏ដោយ ហើយបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍ក្នុងដំណើរការកសាងសង្គមនិយមនៅក្នុងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅនិងវិធានការនានាដើម្បីពង្រឹងថែមទៀតនូវចំណងមិត្តភាពប្រពៃណីពិសេសរវាងបក្ស រដ្ឋនិងប្រជាជននៃប្រ ទេសទាំងពីរ ដោយបានយល់ព្រមរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងការគាំទ្រទៅវិញទៅមករវាងប្រទេសទាំងពីរនៅអង្គការអន្តរជាតិនិងវេទិកាពហុភាគី។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការនិងកម្មវិធីផលិតកម្មស្បៀងអាហារនៅគុយបា រក្សាសន្ទុះនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមនិងគុយបាលើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នឹងបង្ហាញពីសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរក្នុងស្ថានភាពបច្ចុប្បន្ន។  គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគាំទ្រយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលស្នើរឱ្យបញ្ចប់បទដាក់ទណ្ឌកម្មប្រឆាំងនឹងគុយបា។

បន្តពង្រឹងចំណងមិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាមនិងគុយបា - ảnh 2លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងតាមទូរស័ព្ទ (រូបភាព៖ ក្រសួងការបរទេស)

ចំណែកឯប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានបញ្ជាក់ថា គុយបាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការវ៉ាក់សាំងជាមួយវៀតណាម ដោយខិតខំប្រឹងប្រែងចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២១ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង Abdala បង្ការកូវីដ ១៩ របស់គុយបា ហើយត្រៀមខ្លួនបញ្ជូនអ្នកជំនាញមកផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងដល់វៀតណាម៕

ប្រតិកម្មទៅវិញ