បទហាមឃាត់នេសាទរបស់ចិននៅសមុទ្រខាងកើតគឺរំលោភលើអធិបតេយ្យភាពរបស់វៀតណាម

Chia sẻ
(VOVWORLD) - លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ “បទហាមឃាត់ការនេសាទរបស់ ចិនមិនត្រឹមតែរំលោភលើអធិបតេយ្យភាពរបស់ វៀតណាមចំពោះប្រជុំកោះ Hoang Sa ប៉ុណ្ណោះទេ ថែមទាំងរំលោភលើអធិបតេយ្យភាព និងសិទ្ធិ យុត្តាធិការរបស់វៀតណាម លើតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលបានកំណត់ក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
បទហាមឃាត់នេសាទរបស់ចិននៅសមុទ្រខាងកើតគឺរំលោភលើអធិបតេយ្យភាពរបស់វៀតណាម - ảnh 1រូបថតឧទាហរណ៍៖ វៀតណាមប្រតិកម្មចំពោះបទហាមឃាត់នេសាទរបស់ចិននៅសមុទ្រខាងកើត។ ប្រភព៖ VOV

នារសៀលថ្ងៃទី ២៥ ខែមេសា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានប្រចាំរបស់ ក្រសួងការបរទេស អញ្ជើញឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ដោយស្នើរឲ្យដឹងអំពីប្រតិកម្មរបស់វៀតណាមទាក់ទងនឹងបទ ហាមឃាត់ការនេសាទរបស់ចិន នៅសមុទ្រ ខាងកើត  អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានបញ្ជាក់ថា គោលជំហររបស់វៀតណាមលើបទហាមឃាត់ការនេសាទរបស់ចិននៅសមុទ្រខាងកើត គឺឥតងាករេដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ “បទហាមឃាត់ការនេសាទរបស់ចិនមិនត្រឹមតែរំលោភលើអធិបតេយ្យភាព របស់វៀត ណាមចំពោះប្រជុំកោះ Hoang Sa ប៉ុណ្ណោះទេ ថែមទាំងរំលោភលើអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលបានកំណត់ក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វៀតណាមស្នើឱ្យចិនគោរព អធិបតេយ្យភាពរបស់វៀត ណាម លើប្រជុំកោះ Hoang Sa និងអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការលើតំបន់ដែនសមុទ្ររបស់វៀតណាម ដោយមិនបង្កភាពស្មុគស្មាញដល់ស្ថានភាព រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់នៅតំបន់សមុទ្រខាងកើត”៕

ប្រតិកម្មទៅវិញ