បិទមហោស្រពទេសចរណ៍ខេត្ត Vinh Long លើកទី២ ឆ្នាំ ២០២២

Chia sẻ
(VOVWORLD) - មហោស្រពនេះរួមមានសកម្មភាពផ្សេងៗគ្នា ដោយទាក់ទាញអ្នកទស្សនារាប់ម៉ឺននាក់ និងអាជីវកម្មជិត ១០០ អង្គភាពក្នុងវិស័យទេសចរណ៍ កន្លែងស្នាក់នៅ ការ ដឹកជញ្ជូន ពាណិជ្ជកម្ម និងភោជនីយដ្ឋាន។ 
បិទមហោស្រពទេសចរណ៍ខេត្ត Vinh Long លើកទី២ ឆ្នាំ ២០២២ - ảnh 1គណៈចាត់តាំងប្រគល់រង្វាន់ដល់ក្រុមនិងបុគ្គលក្នុងការប្រកួត (រូបថត៖ TTXVN)

បន្ទាប់ពីរយៈពេល ៣ ថ្ងៃ ជាមួយនឹងសកម្មភាពជាច្រើនមក នាយប់ថ្ងៃទី ២៣ មេសា នៅទីលានទីក្រុង Vinh Long ខេត្ត Vinh Long គណៈកម្មាធិការរៀបចំពិធីបុណ្យទេសចរណ៍ខេត្ត Vinh Long លើកទី ២ ឆ្នាំ ២០២២ បានប្រារព្ធពិធីបិទមហោស្រព។ ដោយមានប្រធានបទ៖ “ទេសចរណ៍ Vinh Long និងបណ្តាខេត្តនៃការតភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍នៅភាគខាងកើតនៃតំបន់ដីសណ្ដទន្លេ Cuu Long - ទីមកដល់ប្រកបដោយសុវត្ថិភាព មិត្តភាព និងគួរឲ្យទាក់ទាញ” មហោស្រពទេសចរណ៍ខេត្ត Vinh Long លើកទី ២ ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ដោយមានការចូលរបស់ខេត្ត ក្រុងចំនួន ៩; ក្នុងនោះមានខេត្តក្រុងចំនួន៨ក្នុងតំបន់ដីសណ្តទន្លេ Cuu Long និងទីក្រុងហូជីមិញ។

មហោស្រពនេះរួមមានសកម្មភាពផ្សេងៗគ្នា ដោយទាក់ទាញអ្នកទស្សនារាប់ម៉ឺននាក់ និងអាជីវកម្មជិត ១០០ អង្គភាពក្នុងវិស័យទេសចរណ៍ កន្លែងស្នាក់នៅ ការដឹកជញ្ជូន ពាណិជ្ជកម្ម និងភោជនីយដ្ឋាន។ សកម្មភាពជាបន្តបន្ទាប់នៅក្នុងមហោស្រពបានចូលរួមចំណែកក្នុងការណែនាំ ផ្សព្វផ្សាយ និងលើកតម្កើងរូបភាពទេសចរណ៍ និងផលិតផលប្រចាំតំបន់របស់ខេត្ត ក្រុងដល់ភ្ញៀវទេសចរ។ លើសពីនេះ សិក្ខាសាលាវិទ្យាសាស្ត្រអំពីដំណោះស្រាយដើម្បីអភិវឌ្ឍន៍ទេសចរណ៍ Vinh Long ទៅជាវិស័យសេដ្ឋកិច្ចសំខាន់នៅឆ្នាំ ២០២៥ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៣០ គឺជាសកម្មភាពដ៏មានអត្ថន័យដើម្បីពិនិត្យស្ថានភាពបច្ចុប្បន្ននៃផលិតផលប្រចាំតំបន់ តភ្ជាប់ទេសចរណ៍ក្នុងនិងក្រៅខេត្ត ប្រភពធនធានសម្រាប់បម្រើវិស័យទេសចរណ៍ តាមនោះបង្កើតដំណោះស្រាយដើម្បីទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់ខេត្ត Vinh Long ប្រកបដោយប្រសិទ្ធភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទេសចរណ៍ខេត្តអភិវឌ្ឍន៍ ក្លាយជាវិស័យសេដ្ឋកិច្ចសំខាន់។

ក្នុងពិធីបិទ គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់ដល់ក្រុម និងបុគ្គលក្នុងការប្រកួតដូចជា៖ ជំនាញផ្ទះបាយល្អ ផ្លែឈើឆ្ងាញ់និងសុវត្ថិភាព; វិញ្ញាបនបត្រត្រូវបានផ្តល់ជូននិស្សិតដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍៕

ប្រតិកម្មទៅវិញ