បណ្ដាសាលារៀននៅបារាំងឧទ្ទិសដល់គ្រូបង្រៀន ដែលត្រូវសម្លាប់

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២ ខែវិច្ឆិកា បណ្ដាសាលារៀន នៅទូទាំងប្រទេសបារាំងបានបើកទ្វារស្វាគមន៍និស្សិតរាប់លាននាក់ដែលបានវិលត្រឡប់មកសិក្សាវិញ ក្រោយការឈប់សម្រាកក្នុងឱកាសរដូវស្លឹកឈើជ្រុងជ្រុះ។ 
បណ្ដាសាលារៀននៅបារាំងឧទ្ទិសដល់គ្រូបង្រៀន ដែលត្រូវសម្លាប់ - ảnh 1 សកម្មភាពឧទ្ទិសដល់គ្រូបង្រៀន ដែលត្រូវសម្លាប់ (រូបថត៖ TTXVN)

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបានធ្វើការឧទ្ទិសដល់លោកគ្រូ Samuel Paty - ដែលត្រូវបានមុខសញ្ញាឥស្លាមម្នាក់សម្លាប់យ៉ាងសាហាវកាលពី សប្តាហ៍មុន។ នាវេលាម៉ោង ១១ គត់ (ម៉ោងក្នុងតំបន់) សិស្សានុសិស្សនៅទូទាំងប្រទេសបានចំណាយវេលា ១ នាទីធ្វើការស្មឹងស្មាធដល់លោកគ្រូ Samuel Paty។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្ញើសារលើកទឹកចិត្តដល់សិស្សានុសិស្ស។ សូមបញ្ជាក់ដែរថា សាធារណៈ មតិ នៅតែរង្គោះរង្គើ បន្ទាប់ពីលោកគ្រូបង្រៀនប្រវត្តិសាស្ត្រ Paty ត្រូវមុខសញ្ញាឥស្លាមជ្រុលនិយមម្នាក់ត្រូវសម្លាប់ កាលពីថ្ងៃទី ១៦ ខែតុលា ក្រោយពេលលោកបានឲ្យសិស្សានុសិស្សមើលរូបត្លុកព្យាការី Mohammed របស់ជនឥស្លាមផងដែរ៕

ប្រតិកម្មទៅវិញ