បញ្ហា Brexit៖ អៀរឡង់មានបំណងចង់អោយអង់គ្លេសផ្លាស់ប្តូរជំហររបស់ខ្លួននាពេលឆាប់ៗ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Simon Coveney បានជឿជាក់ថាសហភាពអឺរ៉ុបនឹងឆ្លើយតបជាវិជ្ជមានប្រសិនបើរដ្ឋាភិបាលអង់គ្លេសផ្លាស់ប្តូរទស្សនៈរបស់ខ្លួនក្នុងការចរចា Brexit នាប៉ុន្មានសប្តាហ៍ខាងមុខនេះ។
បញ្ហា Brexit៖ អៀរឡង់មានបំណងចង់អោយអង់គ្លេសផ្លាស់ប្តូរជំហររបស់ខ្លួននាពេលឆាប់ៗ - ảnh 1 រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Simon Coveney (រូបថត៖ AFP/TTXVN) 

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយគណបក្ស Fine Gael លោក Coveney បានវាយតម្លៃថានៅតែមានគម្លាតធំរវាងសំណើរបស់ អង់គ្លេសនិងអៀរឡង់ហើយសហភាពអឺរ៉ុបនឹងពិចារណាថែមទៀត។ ប្រទេស    អៀរឡង់មានបំណងចង់ឲ្យបញ្ហាព្រំដែនត្រូវបានដោះស្រាយនៅដំណាក់កាលនៃកិច្ចចរចានេះ ហើយ “លក្ខខ័ណ្ឌរាំងស្កាត់ (backstop) ” នៅតាមព្រំដែននៃទឹកដីអៀរឡង់ខាងជើងនិងសាធារណរដ្ឋអៀរឡង់ត្រូវតែរួមបញ្ចូលនៅក្នុងកិច្ចព្រម  ព្រៀងនេះផងដែរ។ ក៏ប៉ុន្តែ ភាគីអង់គ្លេសមិនទាន់បានលើកសំណូមពរគួរឲ្យកត់   សម្គាល់ណាមួយឡើយឬខិតជិតមកអ្វីៗដ៏សំខាន់ដែលទាក់ទិននឹងលក្ខខ័ណ្ឌ backstop នោះទេ។ លោកបានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀង Brexit ដោយគ្មានកិច្ចព្រមព្រៀងនឹងគ្រាន់តែគូសសញ្ញាលើការបញ្ចប់ដំណាក់កាលទី ១ នៃ Brexit ហើយនោះមិនមែនជាការចាកចេញដោយដាច់ស្រាច់នោះទេ៕

ប្រតិកម្មទៅវិញ