បញ្ញាសិប្បនិម្មិត៖ កិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលអនុម័តលើ​សេចក្តីប្រកាស

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ ខែឧសភា កិច្ចប្រជុំកំពូលសកលស្តីពីបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានកូរ៉េខាងត្បូងនិងអង់គ្លេសសម្របសម្រួលរៀបចំឡើង តាមទម្រង់អនឡាញនិងដោយផ្ទាល់នៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) បានអនុម័តលើសេចក្តីប្រកាសមួយ ស្តីពីការជំរុញ AI ប្រកបដោយសុវត្ថិភាព នវានុវត្តន៍ និងទូលំទូលាយ ដើម្បីដោះស្រាយបញ្ហាប្រឈមនិងឱកាសដែលទាក់ទងនឹងបច្ចេកវិទ្យាដែលកំពុងតែវិវត្តន៍យ៉ាងឆាប់រហ័សនេះ។

ដោយមានចំណងជើងថា "សេចក្តីប្រកាសទីក្រុងសេអ៊ូល" ឯកសារនេះត្រូវបានអនុម័តក្នុងសម័យប្រជុំតាមអនឡាញរបស់មេដឹកនាំនៅឯកិច្ចប្រជុំកំពូល AI ទីក្រុងសេអ៊ូល ក្រោមសហអធិបតីភាពរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ។

បញ្ញាសិប្បនិម្មិត៖ កិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលអនុម័តលើ​សេចក្តីប្រកាស - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានថ្លែងមតិនៅឯកិច្ចប្រជុំកំពូល AI ទីក្រុងសេអ៊ូល ថ្ងៃទី ២១ ខែឧសភា។ ប្រភព៖ Yonhap

កិច្ចប្រជុំនេះមានការចូលរួមពីមេដឹកនាំក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) ក៏ដូចជាប្រទេសសិង្ហបុរី អូស្ត្រាលី តំណាងអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សហភាពអឺរ៉ុប  និងមេដឹកនាំនៃក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកផងដែរ។

សេចក្តីប្រកាសបានបញ្ជាក់ថា សុវត្ថិភាព នវានុវត្តភាព និងភាពទូលំទូលាយគឺជាកត្តាដែលជាប់ទាក់ទងគ្នា ហើយការកំណត់អាទិភាពលើកត្តាទាំងនេះគឺមានសារសំខាន់ណាស់ ក្នុងការពិភាក្សាអន្តរជាតិស្តីពីអភិបាលកិច្ច AI៕

ប្រតិកម្មទៅវិញ