បង្កើតជំហានលោតផ្លោះលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងឡាវ

Chia sẻ
(VOVWORLD) - ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងប្តេជ្ញាចិត្តរក្សា និងពូនជ្រុំជានិច្ចនិរន្តរ៍នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ 
បង្កើតជំហានលោតផ្លោះលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងឡាវ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបលោក Bounthong Chitmany លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អនុប្រធានរដ្ឋឡាវ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៧ ខែកក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបលោក Bounthong Chitmany លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ ឡាវ អនុប្រធានរដ្ឋឡាវដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាង ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាល តែងតែយកចិត្តទុក ដាក់យ៉ាងខ្លាំង និងប្តេជ្ញាចិត្តរក្សា និងពូនជ្រុំជានិច្ចនិរន្តរ៍នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ ថ្វីត្បិតដូច្នេះក៏ដោយ ភាគីទាំងពីរត្រូវជំរុញសក្តានុពល និងប្រភពធនធានផ្ទៃក្នុងរបស់ខ្លួន ដើម្បីបង្កើតចំណុចលោះផ្លោះថ្មីក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក្លាយជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី។ ជាមួយគ្នានោះ បន្តពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ រួមគ្នាស្វែងរកប្រភពមូលធនអន្តរជាតិសម្រាប់គម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសំខាន់ៗនៃប្រទេសឡាវជាមួយសមុទ្រវៀតណាម សំដៅលើកកំពស់សមាហរណកម្មអន្តរជាតិ និងពាណិជ្ជកម្មប្រកបដោយស្វ័យភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព៕

ប្រតិកម្មទៅវិញ