ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ប្រធានគណៈកម្មាធិការដឹកនាំ បានដឹកនាំកិច្ចប្រជុំ (រូបថត៖ VGP) |
នារសៀលថ្ងៃទី ១៤ មេសា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំមជ្ឈិម បានធ្វើការបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីណែនាំលេខ ១១ របស់លេខាធិការដ្ឋាននីតិកាលទី ១១ ស្តីពី “ពង្រឹងការដឹកនាំរបស់បក្សក្នុងការនាំពលករនិងអ្នកជំនាញវៀតណាមទៅធ្វើការនៅបរទេស” បានរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីដាក់ពង្រាយកិច្ចការនេះ។
ថ្លែងមតិក្នុងពិធីបើក ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា សារាចរណែនាំដែលបានចេញផ្សាយបានសង្កត់ធ្ងន់លើគោលដៅបរិយាប័ន្ន។ នោះគឺ៖ ក្នុងនិន្នាការសកល ភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ តម្រូវការកម្លាំងពលកម្មពីប្រទេសផ្សេងៗមានច្រើន ដែលជាឱកាសមួយ ដើម្បីពន្លឿននិងលើកកំពស់ប្រសិទ្ធភាពនៃការនាំពលករនិងអ្នកជំនាញវៀត ណាមទៅធ្វើការនៅក្រៅប្រទេស សំដៅបង្កើតការងារធ្វើ បង្កើតប្រាក់ចំណូល លើកកំពស់គុណភាព ធនធានមនុស្ស រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនិងសម្រេចឱ្យបាននូវឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិ។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានស្នើថា គណៈប្រតិភូគួរផ្តោតការពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាងផែនការបូកសរុបសារាចរណែនាំ; សេចក្តីព្រាងបទប្បញ្ញត្តិការងារ ការប្រគល់ភារកិច្ចទៅគណៈកម្មាធិការដឹកនាំ ក្រុមចងក្រងនិងសេចក្តីព្រាងនៃរបាយការណ៍បូកសរុបជាដើម៕