បើកបន្ថែមបណ្តាញដើម្បីនាំចូលផ្លែគូលេនវៀតណាមទៅកាន់ទីផ្សារជប៉ុន

Chia sẻ

(VOVWORLD) -  នៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២១  ផ្លែគូលេន Thanh Ha (Hai Duong) ជិត ១ តោនត្រូវបានដៃគូនាំចូលនិងលក់ដុំថ្មីនៅជប៉ុនបញ្ចូនទៅកាន់ហាងលក់រាយចំនួន ១៥០ កន្លែងនៅទូទាំងប្រទេសជប៉ុន។

នៅមុននោះ ផ្លែគូលេន Thanh Ha មួយជើង ត្រូវបានដៃគូសក្កានុពលធំមួយនៅជប៉ុន ដែលជាលើកដំបូងបាននាំចូលសាកល្បងសម្រាប់ចែកចាយនៅលើទីផ្សារនេះ។ ការបញ្ជាទិញទាំងនេះត្រូវបានតភ្ជាប់ដោយជោគជ័យពីសន្និសីទពាណិជ្ជកម្មតាមអ៊ីនធឺណេតកសិកម្ម និងម្ហូបអាហារវៀត ណាម - ជប៉ុនដែលបានធ្វើឡើងនៅថ្ងៃទី ២ ខែមិថុនា ដោយមានការសម្របសម្រួលនិងការគាំទ្រពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅជប៉ុននិងនាយកដ្ឋានជំរុញពាណិជ្ជកម្ម។ ផ្លែគូលេនដែលត្រូវបានបញ្ជូនទៅបណ្តាញនាំចូលថ្មីរបស់ជប៉ុនទាំងនេះ សុទ្ធសឹងតែត្រូវបានបិទតែមបញ្ជាក់ពីប្រភពដើមទំនិញ itrace  ២៤៧ របស់នាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីជួយអតិថិជនជប៉ុនយល់កាន់តែច្បាស់ពីដំណាក់កាលដាំដុះ ការប្រមូលផលរហូតដល់ការផ្គត់ផ្គង់។

នាពេលខាងមុខ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅជប៉ុននឹងសម្របសម្រួលជាមួយទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មនិងទីភ្នាក់ងារពាក់ព័ន្ធនិងធុរកិច្ចនានានៅក្នុងប្រទេសក៏ដូចជាប្រព័ន្ធផ្សារទំនើបនិងប្រព័ន្ធចែកចាយរបស់ជប៉ុន ដើម្បីជួយឲ្យផ្លែគូលេនរបស់វៀតណាមត្រូវបានប្រជាជនជប៉ុនស្គាល់កាន់តែច្រើនឡើង៕

ប្រតិកម្មទៅវិញ