បើកកិច្ចប្រជុំសមាជិកសភាប្រតិបត្តិការឯកទេស

Chia sẻ
(VOVWORLD) - គម្រោងច្បាប់ទាំងនេះគឺជាគម្រោងច្បាប់ដ៏សំខាន់ ទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់សាធារណមតិ និងសមាជិកសភា មានបទប្បញ្ញត្តិថ្មីជាច្រើន ខ្លឹមសារខ្លះនៅមានមតិផ្សេងៗគ្នា។
បើកកិច្ចប្រជុំសមាជិកសភាប្រតិបត្តិការឯកទេស - ảnh 1បើកកិច្ចប្រជុំសមាជិកសភាប្រតិបត្តិការឯកទេស រូបថត៖ quochoi.vn

កិច្ចប្រជុំសមាជិកសភាប្រតិបត្តិការឯកទេសលើកទី ៤ នីតិកាលទី ១៥ បានបើកជាផ្លូវការនាថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ។ អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់លើគម្រោងច្បាប់ចំនួន ៨ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័តក្នុងសម័យប្រជុំលើកទី៦ ក្នុងនោះរួមមាន៖ ច្បាប់ស្តីពីដីធ្លី (វិសោធនកម្ម) ច្បាប់ស្តីពីលំនៅដ្ឋាន (វិសោធនកម្ម) ច្បាប់ស្តីពីអាជីវកម្មអចលនទ្រព្យ (វិសោធនកម្ម) ច្បាប់ស្តីពីធនធានទឹក(វិសោធនកម្ម) ច្បាប់ស្តីពីទូរគមនាគមន៍ (វិសោធនកម្ម) ។

អញ្ជើញថ្លែងបើកកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានលើកច្បាស់ថា គម្រោងច្បាប់ទាំងនេះគឺជាគម្រោងច្បាប់ដ៏សំខាន់ ទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់សាធារណមតិ និងសមាជិកសភា មានបទប្បញ្ញត្តិថ្មីជាច្រើន ខ្លឹមសារខ្លះនៅមានមតិផ្សេងៗគ្នា។ ប្រធានរដ្ឋសភាបានក្រើនរំលឹកថា សមាជិកសភាផ្ដល់មតិយោបល់លើខ្លឹមសារដែលមានមតិផ្សេងៗគ្នា ដើម្បីសិក្សាស្រាវជ្រាវ វិភាគ គិតគូ ជ្រើសរើសជម្រើសល្អបំផុត។

នាពេលរសៀល សមាជិកសភាឯកទេសបានផ្តល់យោបល់លើបញ្ហាសំខាន់ៗមួយចំនួនដែលមានមតិខុសគ្នាលើគម្រោងច្បាប់ស្តីពីការគ្រប់គ្រង និងការពារសំណង់ការពារជាតិ តំបន់យោធា និងបញ្ហាធំៗមួយចំនួនដែលមានមតិ ផ្សេងៗគ្នាអំពីគម្រោងច្បាប់ ធនធានទឹក (វិសោធនកម្ម)៕

ប្រតិកម្មទៅវិញ